Toyota RAV4 គឺជា SUV ទំហំតូចដែលលក់ច្រើនជាងគេនៅកាណាដា និងសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ 2009 មក មានការផលិតលើស 14 លានគ្រឿង ហើយចំនួនប្រមាណ 4 លានត្រូវបានផលិតនៅកាណាដា។ Toyota មានគម្រោងឈានដល់ការលក់ 1 លានគ្រឿងនៅក្នុងប្រទេសនេះក្នុងឱកាសខួប 30 ឆ្នាំរបស់ RAV4 នៅឆ្នាំ 2026។
សម្រាប់ Toyota RAV4 គឺនិងផលិតទាំងស្រុងជារថយន្ត Hybrid ដោយចាប់ពីឆ្នាំ 2026 ទៅមុខ RAV4 នឹងមិនមានម៉ាស៊ីនសាំងសុទ្ធទៀតទេ ហើយវាក៏ប្រើប្រព័ន្ធ All-Wheel Drive ជាស្តង់ដារ ដោយប្រើម៉ូទ័រអគ្គិសនីទីពីរនៅកង់ខាងក្រោយ ម៉ាស៊ីន Hybrid ថ្មីនេះផ្តល់កម្លាំង 236 សេះ និងប្រើប្រាស់សាំងត្រឹមតែ 5.4–6.0 លីត្រ/100km ប៉ុណ្ណោះ។ វាអាចអូសបានរហូតដល់ 1,588 kg។
ម៉ូដែល និងការរចនាថ្មីរបស់ Toyota ផ្តល់ជម្រើស ៥ ម៉ូដែលពី LE ដល់ Limited រួមទាំងម៉ូដែលពិសេស Woodland ដែលមានការឡើងកម្ពស់ 20mm ប្រើសំបកកង់បែប Off-Road និងរចនាផ្នែកមុខថ្មី។ វាមានលក្ខណៈរឹងមាំទាន់សម័យជាមួយគ្រឿងបន្លាស់ពណ៌ខ្មៅ និងភ្លើងអ័ព្ទ Rigid Industries។
ផ្នែកខាងក្នុងត្រូវបានសរសើរចំពោះភាពស្អាតល្អ ម៉ូដែលខ្ពស់ប្រើស្បែកសិប្បនិម្មិត Softex មានអេក្រង់កណ្តាល 10.5–12.9 អ៊ីញ និងអេក្រង់ឧបករណ៍ digital 12.3 អ៊ីញ។ ប្រព័ន្ធ infotainment ថ្មីអាចធ្វើការអាប់ដេត OTA តាមបណ្ដាញ និងមាន Toyota Safety Sense 4.0 ជាស្តង់ដារ។

ម៉ូដែល Plug-in Hybrid (PHEV) ម៉ូដែល (SE, XSE, GR-Sport) នឹងមកដល់នៅរដូវនិទាឃរដូវ 2026 មានកម្លាំង 320 សេះ និងថ្ម 22.8kWh ដែលអាចបើកអគ្គិសនីសុទ្ធបាន 80 km។ វាអាចសាកលឿន DC តែតម្លៃនឹងខ្ពស់ជាងម៉ូដែល Hybrid ប្រហែល $8,000–$10,000។
Toyota RAV4 ឆ្នាំ 2026 បន្តជាអ្នកដឹកនាំ SUV Hybrid ដោយផ្តល់កម្លាំងខ្ពស់ សន្សំសាំង និងសមត្ថភាពអូសល្អ ទោះមានការរិះគន់ខ្លះលើការរចនាផ្នែកខាងក្នុង ក៏វានៅតែជាជម្រើសល្អបំផុតសម្រាប់អ្នកចង់បានរថយន្តអគ្គិសនីសន្សំសាំង ប្រើប្រាស់សាមញ្ញ និងមានភាពជឿជាក់ដូចជាប្រវត្តិនៅអតីតកាលរបស់ Toyota។




