Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ការពិតម៉ាកយីហោយក្សរបស់កូរ៉េ Samsung មានប្រវត្តិបែបនេះសោះ!
    ប្រវត្តិអាជីវកម្ម

    ការពិតម៉ាកយីហោយក្សរបស់កូរ៉េ Samsung មានប្រវត្តិបែបនេះសោះ!

    October 28, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Samsung ត្រូវបានស្គាល់ជា ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយប្រចាំពិភពលោក ដែលមានលោក Lee Byung Chul ជាស្ថាបនិក បង្កើតឡើងតាំងពីឆ្នាំ ១៩៣៨ មកម្ល៉េះ។ ផ្តើមចេញពីក្រុមហ៊ុនផ្គត់ផ្គង់អាហារស្ងួត គ្រឿងទេស​ ជាមួយនឹងដើមទុនដំបូង ៣០.០០០ វ៉ុន ប្រមាណ $២៧។

    ពាណិជ្ជកម្ម

    ឈ្មោះ Samsung ត្រូវបានជ្រើសរើសផ្ទាល់ដោយលោក Lee ជាភាសាកូរ៉េមាន​​ន័យថា ផ្កាយបី​ តំណាងឲ្យអ្វីមួយដែលមានថាមពល។ នៅឆ្នាំ ១៩៥៤ លោកបានពង្រីកអាជីវកម្មបន្ថែម ដោយបានបង្កើតរោងច្រផលិតស្ករនៅតំបន់ប៊ូសាន រួមទាំងបង្កើតបានរោងចក្រផលិតរោមចៀមផងដែរ។

    នៅឆ្នាំ ១៩៦៩ ក្រុមហ៊ុន Samsung ចាប់ផ្តើមប្រឡូកចូលវិស័យអេឡិចត្រូនិក ដោយមានរោងចក្រនៅទីក្រុង Suwon។ ទូរទស្សន៍ សខ្មៅ គឺជាទំនិញដែលបានផលិតដំបូងគេ ផលិតបានដល់ទៅ ៥ លានគ្រឿងក្នុងឆ្នាំ ១៩៧៨។ បន្ទាប់មកផលិតជាទូរទឹកកក តុអគ្គិសនី ម៉ាសុីនត្រជាក់ ដែលភាគច្រើនសុទ្ធតែជាសម្ភារប្រើប្រាស់ក្នុងផ្ទះ។ គ្រឿងអេឡិច​ត្រូនិកទាំងអស់នេះ ក៏ត្រូវបាននាំចេញទៅប្រទេសអាល្លឺម៉ង ព័រទុយហ្គាល់ ជប៉ុន។

    នៅឆ្នាំ ១៩៨០ Samsung ក៏បានចូលរួមក្នុងវិស័យទូរគមនាគមន៍ ដោយបានចំណាយប្រាក់ជាច្រើនក្នុងការទិញយកក្រុមហ៊ុន Hanguk Jeonja Tongsin រួចបង្កើតជាក្តារចុចទូរស័ព្ទ ផលិតជាឧបករណ៍ទំនាក់ទំនង និងក្រោយមកក៏ផលិតបានជាទូរស័ព្ទ ម៉ូដែល SH-100 គឺជាទូរស័ព្ទដំបូងគេរបស់ Samsung។ ៧ឆ្នាំក្រោយមក នៅឆ្នាំ ១៩៨៧ បន្ទាប់ពីលោក Lee Byung-chul ទទួលមរណៈភាព ក្រុមហ៊ុនត្រូវបានបន្តគ្រប់គ្រងដោយលោក Lee Kun-hee ជាកូនប្រុស។

    ចាប់ពីពេលនោះមក Samsung ត្រូវបានបែងចែកជា ៤ ក្រុមហ៊ុនដូចជា  Samsung Group, Shinsegae Group, CJ Group និង Hansol Group។ ដោយឡែក Samsung Group នៅតែផ្តោតទាំងស្រុងទៅលើខាងបច្ចេកវិទ្យា ចែកជា ៣ ផ្នែកសំខាន់ៗគឺ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ទូរគមនាគមន៍ និងប្រភេទគ្រឿងអេឡិចត្រូនិក។

    គិតមកដល់ពេលនេះ Samsung ដំណើរការបាន ៨៧ឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យាជាប់ចំណាត់ថ្នាក់លេខ ២ ជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារសកល។ ចាប់ផ្តើមចេញពីក្រុមហ៊ុនជួយដូរធម្មតាមួយ តែក្រឡេកមកមើលឥឡូវនេះ ជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាច្រើនក្នុងដៃ ជាមួយនឹងរោងចក្រផលិតនៅតាមបណ្តាប្រទេសនានា ដែលគេសន្មត់ថាតម្លៃរបស់ក្រុមហ៊ុន Samsung គឺដល់ទៅ ៣១៨.៨ ពាន់លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ​២០២៥នេះ។

    BizNews Samsung Samsung Electronics
    Share. Facebook Telegram WhatsApp
    Previous ArticleToyota RAV4 ឆ្នាំ 2026 ជា SUV Hybrid សម័យថ្មីដែលបន្តដឹកនាំទីផ្សារ
    Next Article ចិន បង្ហាញមនុស្សយន្តថ្មីរបស់ខ្លួន មានតម្លៃត្រឹមតែ ១,៣៧០ដុល្លារប៉ុណ្ណោះ

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.