បន្ទាប់ពីឃើញក្រុមហ៊ុន Honor បង្ហាញចេញទូរស័ព្ទដែលមានថាមពលថ្ម 8,000mAh ពេលនេះ ក្រុមហ៊ុន realme បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានបង្ហាញចេញនូវគំរូសា្មតហ្វូនថ្មីមួយរបស់ខ្លួនដែលមានថាមពលថ្មធំដល់ទៅ 10,000mAh ឯណ្ណោះ។
ក្នុងនោះ បើយោងតាមវីដេអូបើកប្រអប់ដែលបានបង្ហោះដោយលោក Chase Xu ដែលជានាយកប្រតិបត្តិរងនៃក្រុមហ៊ុន realme បានឲដឹងថា ទោះបីជាស្មាតហ្វូនមួយនេះមានថាមពលថ្មធំក៏ដោយ តែការរចនារូបរាងរបស់វាគឺមានរូបរាងស្តើងធម្មតាដូចគ្នានឹងស្មាតហ្វូនទូទៅដែលទេ ពោលគឺមានកម្រាស់ត្រឹមតែ 8.5mm និងទម្ងន់ 212 ក្រាម ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទៅលើប្រព័ន្ធការពារ ស្មាតហ្វូនមួយនេះក៏បានបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ៗជាច្រើនផងដែរ ដើម្បីការពារដល់ការកើនកម្តៅ ធ្លាក់ និងឆ្កួត។
គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូនមួយនេះគឺនឹងមិនចេញលក់នៅក្នុងឆ្នាំ២០២៥ នេះឡើយ តែអាចនឹងចេញលក់នៅក្នុងឆ្នាំ២០២៦ វិញ ជាមួយ Specs កម្រិតមធ្យមប៉ុណ្ណោះមានដូចជាអេក្រង់ OLED ទំហំ 6.7 អ៊ីញ, បន្ទះឈីប MediaTek Dimensity 7300 និងដុំសាកកម្លាំង 100W ៕