Toyota Corolla sedan បច្ចុប្បន្នបានបង្ហាញខ្លួនតាំងពីឆ្នាំ 2020 ខណៈដែលម៉ូដែល hatchback មានតាំងពីឆ្នាំ 2019។ រថយន្ត compact ដែលពេញនិយមនេះ នឹងបន្តផលិតរហូតដល់ឆ្នាំ 2026 ដោយគ្មានការផ្លាស់ប្តូរច្រើនទេ ប៉ុន្តែម៉ូដែល hatchback នឹងបន្ថែមជម្រើស FX Edition ដែលជាការរំលឹកដល់ Corolla FX16 ឆ្នាំ 1987—រថយន្ត hot hatch ដែលមានម៉ាស៊ីន 4 ស៊ីឡាំង 1.6 លីត្រ 16-valve 108 សេះ ដែលបើកបានល្បឿនលឿន ដូចម៉ាស៊ីនរថយន្ត MR2 ដែលមានម៉ាស៊ីននៅកណ្តាល។ ជម្រើសថ្មីនេះមាន Sedan FX ឆ្នាំ 2025 ដែលក៏បង្ហាញអារម្មណ៍ អតីតកាល ដូចគ្នា ប៉ុន្តែមានរចនាបែបសាមញ្ញជាង។
Corolla Hatchback FX Edition ត្រូវបានបង្កើតពីម៉ូដែល SE ហើយបន្ថែមលក្ខណៈរចនាផ្សេងៗដែលបន្ថែមភាពស្អាតបែបស្ព័រដល់រថយន្ត។ វាមានស្លាបខាងក្រោយពណ៌ខ្មៅ ដែល Toyota អះអាងថាជួយសម្រួលអេអ៊ែរឌីណាមិច ហើយមានស្លាកបិទពិសេសសរសេរថា “Corolla Special Edition” ដោយប្រើអក្សរបែប អតីតកាល (retro) ដូចស្លាកនៅខាងក្រោយរថយន្ត FX16 ឆ្នាំ 1987។ ការបន្ថែមដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺជាយ៉ាន់កង់អាលុយមីញ៉ូម 18 អ៊ីញពណ៌សរលោង ដោយមានខ្ចៅកង់ពណ៌ខ្មៅ ដែលសមទៅនឹងពណ៌ទឹកថ្នាំ orange Inferno។ Corolla FX Hatchback ក៏អាចរកបានជាជម្រើសពណ៌ស Ice Cap និងពណ៌ខៀវ Blue Crush Metallic ផងដែរ។
ខាងក្នុងរថយន្តមានកៅអីថ្មីបែប “Sport Touring” ពណ៌ខ្មៅ និងថ្នេរពណ៌ទឹកក្រូច ថ្នេរនេះក៏មាននៅលើទ្វាររថយន្ត ចង្កូត និងដៃលេខថែមទៀត។ FX Edition នេះមានជាស្តង់ដារជាមួយនឹងម៉ូនីទ័រ digital 7.0 អ៊ីញ បង្ហាញពីព័ត៌មានរថយន្ត និងឧបករណ៍សាកថ្មទូរស័ព្ទឥតខ្សែ។ ក៏ដូចជា មានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា adaptive cruise control, lane-keeping assist និងអំពូល high beam ស្វ័យប្រវត្តិ។ គួរឱ្យចម្លែកសម្រាប់ FX Hatchback នេះនៅតែប្រើអេក្រង់កម្សាន្ត touchscreen ទំហំ 8.0 អ៊ីញ ខណៈ FX Sedan ឆ្នាំ 2025 បានប្តូរទៅអេក្រង់ 10.5 អ៊ីញបាត់ទៅហើយ។
បើទោះបីជា Corolla FX Hatchback មិនមានការកែលម្អខាងម៉ាស៊ីនពីម៉ូដែលធម្មតានោះក៏ដោយ តែម៉ាស៊ីន 2.0-L inline-4 របស់វាធ្វើអោយមានកម្លាំងខ្លាំងជាង FX16 ដោយបង្ហាញថាវាអាចបង្កើតកម្លាំងបានដល់ 169 សេះ និងទាញបាន 204.8 Nm ប្រើប្រអប់លេខ (CVT) វាផ្ដល់នូវភាពរលូនក្នុងការប្តូរលេខ និងជួយឲ្យប្រើប្រាស់ប្រេងឥន្ធនៈបានប្រសើរ។
Toyota បានប្រាប់ថា ពួកគេនឹងផលិត FX Edition Hatchback សរុបត្រឹមតែ 1600 គ្រឿងសម្រាប់ទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយវានឹងចូលដល់ Showroom Toyota នៅរដូវស្លឹកឈើជ្រុះខាងមុខ។ តម្លៃពេញលេញនៃឡាន Corolla ឆ្នាំ 2026 នឹងត្រូវប្រកាសនៅពេលក្រោយ ហើយគេរំពឹងថា FX Edition នឹងមានតម្លៃប្រហែល $2000 ខ្ពស់ជាងម៉ូដែល SE ដោយផ្អែកលើតម្លៃ Corolla FX Sedan ឆ្នាំ 2025។
Toyota Corolla Hatchback FX Edition ផលិតចំនួនមានកំណត់ដើម្បីរំលឹកដល់ម៉ូដែល Corolla FX16 ឆ្នាំ 1987
1 Min Read