ក្រុមហ៊ុន Great Wall Motor (GWM) តាមរយៈម៉ាក Haval បានបង្ហាញរូបភាពផ្លូវការរបស់រថយន្ត SUV Haval Raptor ប្រើដោយម៉ាស៊ីនសាំង (ICE) ។ បច្ចុប្បន្ននេះ ម៉ូដែល PHEV កំពុងមានលក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 22,800 ដុល្លារ – 26,500 ដុល្លារអាមេរិក។រថយន្ត Haval Raptor ត្រូវបានដាក់លក់ជាលើកដំបូងនៅឆ្នាំ 2023 ជាមួយប្រព័ន្ធ PHEV (Hi4) របស់ GWM។ ក្នុងដំណើរដំបូង វាមិនមានការលក់ល្អនោះទេ ដូច្នេះកំណែដែលបានធ្វើបច្ចុប្បន្នភាពត្រូវបានចេញផ្សាយនៅ 2024។ ទន្ទឹមនឹងនេះ ប្រសិទ្ធភាពទីផ្សាររបស់ម៉ាក Haval ក៏មាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ 2024 មកមក ប៉ុន្តែក្នុងខែមីនា ការលក់រថយន្ត Haval Raptor PHEV សរុបមានចំនួន 5,565 គ្រឿង កើនឡើង 166.1% បើប្រៀបធៀបឆ្នាំមុន និងកើនឡើង 56.7% បើប្រៀបធៀបទៅខែមុន។ ក្នុងត្រីមាសទីមួយ ការលក់សរុបមានចំនួន 14,159 គ្រឿង ដែលបានចំណាត់ថ្នាក់ទី 60 នៅក្នុងបញ្ជី SUV ដែលលក់បានច្រើនបំផុតនៅប្រទេសចិន។
Haval Raptor ប្រើប្រាស់ម៉ាស៊ីនសាំង ICE បន្តរចនាបថរាងប្រអប់ដូចនឹងកំណែ PHEV ប៉ុន្តែបំពាក់ជាមួយប៉ាណាបញ្ឈរដែលបន្លាស់ពីរចនាបថផ្ដេកដូចកន្លងមក ហើយមានអក្សរ “HAVAL” ដែលអាចបំភ្លឺបាន។ ចំពោះភ្លើងមុខរចនាបែបបួនជ្រុងរាងទ្រវែងអមដោយភ្លើងបំភ្លើពេលថ្ងៃពាត់ជុំវិញនិងមានជាបន្ទាត់មួយឆ្នូតខាងក្រោម ខាងក្រោយក៏ដូចគ្នា ភ្លើងស្តាំសងខាងប្រើរចនាបថបួនជ្រុងរាងទ្រវែងជាមួយបន្ទាត់ភ្លើងបញ្ឈរ ហើយទ្វាក្រោយក៏ភ្ចាប់ជាមួយប្រអប់ដាក់អីវ៉ានបួនជ្រុងសាកសំជាមួយរូបរាងរថយន្ត។ រថយន្តនេះក៏មានផ្តល់ជូនផ្នែកដូចជា ដំបូលកញ្ចក់ (panoramic sunroof), មានកាងដែកនៅលើដំបូល និងដៃទ្វារសាមញ្ញ។
រថយន្ត Haval Raptor មាន ប្រវែងបណ្តោយ 4800, ទទឹង 1950, និងកម្ពស់ 1822 មម កង់រថយន្តប្រើជាមួយសំបកដែលមានទំហំ 245/55 R19, 265/60 R18 និង 255/60 R19។ រថយន្ត Haval Raptor មានម៉ាស៊ីនសាំង 2.0T ដែលផលិតកម្លាំងបាន 175 គីឡូវ៉ាត់ (235 សេះកម្លាំង) ជាមួយប្រអប់លេខ DCT(Dual-Clutch Transmission) អូតូ 9 វគ្គ និងប្រព័ន្ធបើកបរទាំង 4 កង់ (AWD)។