Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Huawei រាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាន
    ព័ត៌មានថ្មីៗ

    Huawei រាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាន

    August 10, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២១ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកបានជំរុញឱ្យក្រុមហ៊ុននេះ លក់អាជីវកម្មទូរសព្ទចល័តដែលធ្លាប់មានឥទ្ធិពលរបស់ខ្លួន។

    ពាណិជ្ជកម្ម

    យោងតាមរបាយការណ៍ ក្រុមហ៊ុនខាងលើបាននិយាយថា ខ្លួនបានបង្កើតប្រាក់ចំណូលចំនួន ៤៩,៥៦ ពាន់លានដុល្លារ។ ការធ្លាក់ចុះធំបំផុតនេះ គឺមកពីក្រុមអាជីវកម្មអតិថិជន (consumer business group) របស់ក្រុមហ៊ុន Huawei ដែលរួមបញ្ចូលទាំងទូរសព្ទផងដែរ ដោយប្រាក់ចំណូលបានធ្លាក់ចុះ ៤៧ ភាគរយ ស្មើនឹង ១៣៥,៧ ពាន់លានយន់។

    គួររំលឹកឲ្យដឹងដែរថា នៅឆ្នាំ ២០១៩ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅនៃការនាំចេញ ហើយបានរារាំងវាមិនឱ្យចូលប្រើបច្ចេកវិទ្យាដែលមានប្រភពដើមពីអាមេរិកនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននេះយ៉ាងខ្លាំង។

    ទណ្ឌកម្មនេះបានរំខានដល់អាជីវកម្មទូរសព្ទរបស់ក្រុមហ៊ុន Huawei ដោយវាបានធ្លាក់ចេញពីអ្នកលក់កំពូលទាំង ៥ នៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាង ៧ ឆ្នាំ នៅក្នុងត្រីមាសទី ២ ដោយដឹកទូរសព្ទចេញបានចំនួន ៦,៤ លានគ្រឿង។ នេះបើយោងតាមក្រុមហ៊ុនពិគ្រោះយោបល់ Canalys។ បើប្រៀបធៀបជាមួយត្រីមាសទី ២ ឆ្នាំ ២០២០ វាបាននាំចេញទូរសព្ទចំនួន ២៧,៤ លានគ្រឿង នៅក្នុងប្រទេសចិន៕

    Huawei
    Share. Facebook Telegram WhatsApp
    Previous Articleធ្ងន់! Adidas រងការធ្វើពហិការដោយចិន ហើយត្រូវបិទរោងចក្រនៅវៀតណាមទៀត!
    Next Article តម្លៃអាហារសមុទ្រនាំចូលនៅវៀតណាមឡើងថ្លៃខ្លាំង ចំពេលមានការរឹតត្បិតការដឹកជញ្ជូន

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.