ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ផ្សារបង្គា Central Shrimp Market នៃខេត្តសាមុតសាខុន ក្នុងប្រទេសថៃ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃច័ន្ទបន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលរលកនៃជំងឺកូវីដ១៩ បានចាប់ផ្តើមរាលដាលម្តងទៀតនៅទីនោះ។
ការលក់រថយន្តអគ្គិសនីនៅប្រទេសន័រវែសបានកើនឡើងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ។ នៅក្នុងខែឧសភា ការលក់បានកើនឡើងទ្វេដងជាថ្មីម្តងទៀត ឈានដល់លទ្ធផលល្អបំផុតប្រចាំខែ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៨,៦% កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ហើយតម្លៃខ្លួនរបស់ក្រុមហ៊ុននេះក៏បានធ្លាក់ចុះ យ៉ាងហោចណាស់ ១៥ ភាគរយនៅសប្តាហ៍នេះផងដែរ។
តួលេខផ្លូវការបានបង្ហាញថា កំណើនការងាររបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងខែមិថុនា ស្របពេលដែលអាជីវកម្មចាប់ផ្តើមបើកឡើងវិញ។