Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Samsung រំពឹងថានឹងជ្រុះបាត់តំណែងលេខមួយពីទីផ្សារស្មាតហ្វូនបត់
    បច្ចេកវិទ្យា

    Samsung រំពឹងថានឹងជ្រុះបាត់តំណែងលេខមួយពីទីផ្សារស្មាតហ្វូនបត់

    March 13, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្មាតហ្វូនបត់សរុប ៤,២លានគ្រឿង បានចរាចរណ៍លក់លើទីផ្សារក្នុងត្រីមាសទីបួន នៃឆ្នាំ២០២៣ ដែលជាការកើនឡើង ៣៣% ធៀបនឹងកាលពីឆ្នាំ២០២២។ សម្រាប់ឆ្នាំនេះ អ្នកវិភាគនៃ Display Supply Chain Consultants បានប៉ាន់ស្មានថាទីផ្សារស្មាតហ្វូនបត់នឹងមានការផ្លាស់ប្ដូររយៈពេលខ្លី។

    ពាណិជ្ជកម្ម

    កាលពីត្រីមាសទីបួនឆ្នាំកន្លងទៅ Samsung ជាក្រុមហ៊ុនឈានមុខ ត្បិតថាការលក់នៃ Z Flip5 និង Z Fold5 សម្រេចបានទាបជាងការរំពឹងទុកក៏ពិតមែន។ ពេលនេះស្មាតហ្វូន Z-Series បានថមថយការចាប់អារម្មណ៍ ដោយសារតែការជិតមកដល់នៃ Z Flip6 និង Z Fold6។

    ការថមថយនេះនឹងអនុញ្ញាតឲ្យ Huawei នាំមុខ Samsung ជាលើកដំបូង។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគនៃ Display Supply Chain Consultants។ Huawei នឹងឡើងកូដជាមួយជោគជ័យនៃ Huawei Mate X5 និង Huawei Pocket 2។

    យ៉ាងណាក្ដី ការផ្លាស់ប្ដូរតំណែងលេខ១ និងលេខ២ នេះ នឹងកើតមានបណ្ដោះអាសន្នប៉ុណ្ណោះ ដោយ Samsung រំពឹងថានឹងអាចឡើងគ្រងតំណែងលេខមួយវិញ ក្រោយការប្រកាសចេញ Z Flip6 និង Z Fold6 ហើយគេជឿជាក់ថា Samsung នឹងនៅតែអាចគ្រងតំណែងលេខមួយបើគិតពេញមួយឆ្នាំ២០២៤។

    ក្រៅពីការប្រកាសចេញស្មាតហ្វូនបត់របស់ Samsung ក្រុមហ៊ុន Huawei ក៏អាចនឹងប្រកាសចេញស្មាតហ្វូនបត់ពីរម៉ូដែលផងដែរ ខណៈ Motorola និង Honor ក៏នឹងមានម៉ូដែលថ្មីដូចគ្នា៕

     

    Share. Facebook Telegram WhatsApp
    Previous ArticleApple ត្រៀមចេញលក់ iPad ថ្មីនៅចន្លោះចុងខែមីនា ទៅដើមខែមេសា
    Next Article Nothing Phone (2a) អេក្រង់ 120Hz តម្លៃជាង ៣០០ដុល្លារ មួយម៉ោងលក់បាន ៦ម៉ឺនគ្រឿង

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.