Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Nothing Phone (2a) អេក្រង់ 120Hz តម្លៃជាង ៣០០ដុល្លារ មួយម៉ោងលក់បាន ៦ម៉ឺនគ្រឿង
    បច្ចេកវិទ្យា

    Nothing Phone (2a) អេក្រង់ 120Hz តម្លៃជាង ៣០០ដុល្លារ មួយម៉ោងលក់បាន ៦ម៉ឺនគ្រឿង

    March 14, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Nothing បានប្រកាសចេញស្មាតហ្វូនលំដាប់ថវិកា Phone (2a) កាលពីដើមខែមីនា ហើយពេលនេះវាបានចេញលក់លើទីផ្សារមួយចំនួនជាផ្លូវ ដោយទទួលបានជោគជ័យគួរកត់សម្គាល់ ក្នុងពេល១ម៉ោង អាចលក់ចេញបានជាង ៦ម៉ឺនគ្រឿង។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Nothing ក៏បានទម្លាក់កំណែទម្រង់ Nothing OS 2.5.3 សម្រាប់ Phone (2a) ដែលមកជាមួយនូវការគាំទ្រមុខងារ Ultra XDR ក្នុងកាមេរ៉ា, ការពង្រឹងលើកម្មវិធីកាមេរ៉ា និងនាំមកនូវការពង្រឹងលើ HDR, ពណ៌ ក៏ដូចជាភាពច្បាស់នៃកាមេរ៉ាមុខផងដែរ។

    Nothing Phone (2a) មានប្រើប្រាស់ឈីប Dimensity 7200 Pro ដែលសហការបង្កើតឡើងជាមួយ MediaTek ដោយវាជាឈីបទំហំ 4nm និងមានកម្លាំងរត់ដល់ 2.8GHz ឯណោះ។

    វាមានអេក្រង់ ៦,៧៨អ៊ីញ ជាប្រភេទ 10-bit AMOLED អាចបង្ហាញរូបកម្រិត 1084x2412px អាចបាញ់ពន្លឺបាន 1300nits និងមាន Refresh Rate ចាប់ពី 30 ទៅ 120Hz។

    កាមេរ៉ាបំពាក់លើស្មាតហ្វូននេះមានសរុប ៣គ្រាប់ ដោយនៅផ្នែកខាងក្រោយជាកាមេរ៉ាភ្លោះទំហំ 50MP ដូចគ្នា និងខាងមុខមានកាមេរ៉ា Selfie ទំហំ 32MP ដូចនៅលើ Nothing Phone (2) ដែរ។

    Nothing Phone (2a) មានបំពាក់ថ្មទំហំដល់ 5000mAh អាចសាកល្បឿន 45W ដែលសាក ៥០% ក្នុងពេល ២៣នាទី និងសាក ១០០% ក្នុងពេល ៥៩នាទី។ Nothing និយាយថា ថ្មរបស់វាអាចនៅមានសុខភាព ៩០% ក្រោយសាក ១០០០ដង ឬក្រោយឆ្លងកាត់ការប្រើជាប្រចាំរយៈពេល ៣ឆ្នាំ។

    Nothing Phone (2a) មានពីរជម្រើស 8GB RAM /128GB ROM ដែលមានតម្លៃប្រមាណ ៣៥៦ដុល្លារ នៅអឺរ៉ុប និងមួយទៀតគឺ 12GB RAM / 256GB ROM ដែលមានតម្លៃប្រមាណ ៤១១ដុល្លារ លើទីផ្សារអឺរ៉ុប៕

    Share. Facebook Telegram WhatsApp
    Previous ArticleSamsung រំពឹងថានឹងជ្រុះបាត់តំណែងលេខមួយពីទីផ្សារស្មាតហ្វូនបត់
    Next Article OPPO Find X7 Ultra ជាប់ជាស្ដេចកាមេរ៉ាលើតារាង DXOMARK

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.