Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Apple ត្រៀមចេញលក់ iPad ថ្មីនៅចន្លោះចុងខែមីនា ទៅដើមខែមេសា
    បច្ចេកវិទ្យា

    Apple ត្រៀមចេញលក់ iPad ថ្មីនៅចន្លោះចុងខែមីនា ទៅដើមខែមេសា

    March 13, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple គ្រោងបញ្ចេញលក់ iPad Pro និង iPad Air ថ្មីនៅអំឡុងចុងខែមីនា ឬក្នុងខែមេសាខាងមុខ។ នេះបើតាមលោក Mark Gurman នៃស្ថាប័នព័ត៌មាន Bloomberg។ លោកក៏បានរំពឹងវត្តមាន Magic Keyboard ថ្មីជាមួយ Apple Pencil ថ្មីប្រកាសចេញជាមួយគ្នាផងដែរ។

    ពាណិជ្ជកម្ម

    ក្នុងអត្ថបទដែលចេញផ្សាយថ្មីៗនេះ លោក Mark Gurman បានបញ្ជាក់ថា Apple កំពុងត្រៀមកំណែទម្រង់ថ្មីនៃ iPadOS 17.4 សម្រាប់ iPad ថ្មី ដែលមានន័យថាឧបករណ៍ថ្មីដែល Apple ប្រកាសចេញគឺនឹងចេញទន្ទឹមគ្នាជាមួយប្រព័ន្ធប្រតិបត្តិការថ្មី។ តទៅនេះជាការរំពឹងទុកនៃ iPad ថ្មី

    • iPad Pro ថ្មី នឹងប្រើឈីប M3 ជាមួយអេក្រង់ OLED និងមានកាមេរ៉ាមុខប្រភេទផ្ដេក អមជាមួយសំណុំកាមេរ៉ាក្រោយដែលមានការផ្លាស់ប្ដូរថ្មី និងអាចសាកថ្មឥតប្រើខ្សែ MagSafe បានផងដែរ
    • iPad Air ថ្មី នឹងប្រើឈីប M2 និងមានកាមេរ៉ាមុខប្រភេទផ្ដេក ហើយវានឹងមានជាទំហំ ១២,៩អ៊ីញ ជាលើកដំបូង

    កន្លងមកលោក Mark Gurman និយាយថា Apple នឹងរៀបចំកម្មវិធីសម្រាប់ប្រកាសចេញ iPad ថ្មី ប៉ុន្តែផ្ទុយទៅវិញឧបករណ៍នេះនឹងត្រូវប្រកាសចេញលើវិបសាយរបស់ Apple ដូចជា MacBook Air ប្រើឈីប M3 ដែលបង្ហាញចេញកាលសប្ដាហ៍មុនដែរ៕

    Share. Facebook Telegram WhatsApp
    Previous Articleស្មាតហ្វូនលំដាប់ថវិកា Samsung Galaxy A35 5G និង A55 5G ប្រកាសចេញជាមួយអេក្រង់ 120Hz
    Next Article Samsung រំពឹងថានឹងជ្រុះបាត់តំណែងលេខមួយពីទីផ្សារស្មាតហ្វូនបត់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.