Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ស្មាតហ្វូនលំដាប់ថវិកា Samsung Galaxy A35 5G និង A55 5G ប្រកាសចេញជាមួយអេក្រង់ 120Hz
    បច្ចេកវិទ្យា

    ស្មាតហ្វូនលំដាប់ថវិកា Samsung Galaxy A35 5G និង A55 5G ប្រកាសចេញជាមួយអេក្រង់ 120Hz

    March 12, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Samsung បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកា Galaxy A55 5G និង Galaxy A35 5G ដែលម្ដងនេះវាមានចំណុចដូចគ្នាច្រើន។

    ចាប់ផ្ដើមពីចំណុចអេក្រង់ ស្មាតហ្វូនទាំងពីរប្រើអេក្រង់ដូចគ្នាបេះដាក់គឺជាអេក្រង់ ៦,៦អ៊ីញ ប្រភេទ Super AMOLED 120Hz ដែលបង្ហាញរូបភាពកម្រិត 1080x2340px។ អេក្រង់នេះការពារដោយបន្ទះការពារ Gorilla Glass Victus+ ដែលធន់នឹងការឆ្កូតពីរដង បើធៀបនឹងអេក្រង់ Gorilla Glass 5 លើ Galaxy A54 និង Galaxy A34។ ពួកវាទាំងពីរក៏មានថ្មទំហំ 5000mAh ដូចគ្នា និងគាំទ្រការសាកថ្មកម្លាំង 25W ផងដែរ។

    ពាណិជ្ជកម្ម
    Galaxy A55 5G

     

    សម្រាប់ Galaxy A55 5G មានប្រើឈីប Exynos 1480  អមនឹង RAM 8GB/12GB និងអង្គផ្ទុក 128GB/256GB ខណៈ Galaxy A35 5G ប្រើប្រាស់ឈីប Exynos 1380 ដែលបានប្រើលើ Galaxy A54 និងមាន RAM 6GB/8GB ជាមួយអង្គផ្ទុក 128GB/256GB។

    Galaxy A35 5G

    Galaxy A55 5G ប្រើប្រាស់កាមេរ៉ា Selfie ទំហំ 32MP និងកាមេរ៉ាក្រោយមានកាមេរ៉ាគោល 50MP, កាមេរ៉ា Ultrawide 12MP និងកាមេរ៉ា Macro 5MP។ ចំណែក Galaxy A35 5G ប្រើកាមេរ៉ាមុខ 13MP, កាមេរ៉ាគោល 50MP, កាមេរ៉ា Ultrawide 12MP និងកាមេរ៉ា Macro 5MP។

    Samsung សន្យាថានឹងផ្ដល់ការអាប់ដេត OS ចំនួន៤ជំនាន់ និងអាប់ដេតសុវត្ថិភាពរហូតដល់ ៥ឆ្នាំ។ សម្រាប់តម្លៃ Galaxy A55 5G មានតម្លៃចាប់ពីប្រមាណ ៥២៤ដុល្លារ និង Galaxy A35 5G មានតម្លៃចាប់ពីប្រមាណ ៤១៥ដុល្លារ៕

     

    Share. Facebook Telegram WhatsApp
    Previous ArticleSony ចេញបញ្ជាក់ច្បាស់ៗពីចចាមអារ៉ាមថាឈប់រកស៊ីនៅចិន
    Next Article Apple ត្រៀមចេញលក់ iPad ថ្មីនៅចន្លោះចុងខែមីនា ទៅដើមខែមេសា

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.