Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»តម្លៃផ្ទះនៅទីក្រុងហុងកុង កើនឡើង ៧ ខែជាប់គ្នា ជិតដល់កម្រិតខ្ពស់បំផុត
    ព័ត៌មានថ្មីៗ

    តម្លៃផ្ទះនៅទីក្រុងហុងកុង កើនឡើង ៧ ខែជាប់គ្នា ជិតដល់កម្រិតខ្ពស់បំផុត

    August 27, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ទិន្នន័យផ្លូវការមួយបានបង្ហាញនៅថ្ងៃសុក្រទី ២៧ ខែសីហានេះថា តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង បានកើនឡើង ០,៤៦ ភាគរយនៅក្នុងខែកក្កដា ដែលជិតដល់កម្រិតខ្ពស់បំផុត ដោយសារតែតម្រូវការដ៏ខ្ពស់។

    ពាណិជ្ជកម្ម

    តម្លៃផ្ទះឯកជននៅក្នុងទីក្រុងហុងកុង ដែលស្ថិតក្នុងទីផ្សារអចលនទ្រព្យថ្លៃបំផុតមួយនេះ បានកើនឡើងរយៈពេល ៧ ខែជាប់គ្នា នេះបើយោងតាមទិន្នន័យកាលពីខែមុន និងប្រៀបធៀបជាមួយនឹងការកើនឡើង ០,១ ភាគរយ នៅក្នុងខែមិថុនា។

    ទីភ្នាក់ងារអចលនទ្រព្យរំពឹងថា សន្ទស្សន៍តម្លៃដែលមានចំនួន ៣៩៦,៣ ក្នុងខែកក្កដា នឹងបំបែកឯតទគ្គកម្ម ៣៩៦,៩ ដែលបានប្រកាសនៅខែឧសភា ឆ្នាំ ២០១៩ នៅត្រីមាសទី ៣។

    លោក Thomas Lam នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank បានមានប្រសាសន៍ថា “ចំណូលខ្ពស់នៅក្នុងទីផ្សារ គឺវិជ្ជមានចំពោះមនោសញ្ចេតនារបស់អ្នកទិញ”។

    យោងតាមសន្ទស្សន៍របស់ភ្នាក់ងារអចលនទ្រព្យ Centaline ដែលតាមដានទីផ្សារផ្ទះបន្ទាប់បន្សំ តម្លៃបានបំបែកកំណត់ត្រាខ្ពស់ជាប្រវត្តិសាស្ត្រនៅដើមខែសីហា មុនពេលធ្លាក់ចុះ ០,៥ ភាគរយនៅសប្តាហ៍បន្ទាប់។ ដោយឡែក ភ្នាក់ងារអចលនទ្រព្យផ្សេងទៀតគឺ Midland រំពឹងថា តម្លៃផ្ទះសរុបអាចកើនឡើងក្នុងល្បឿនយឺតជាងមុន រហូតដល់ព្រំដែនជាមួយចិនដីគោកបើកឡើងវិញ៕

    តម្លៃផ្ទះ ហុងកុង អចលនទ្រព្យ
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Vietnam Airlines គ្រោងចាប់ផ្តើមដំណើរការហោះហើរដំបូងទៅអាមេរិក នៅខែតុលា
    Next Article ចិន កាត់បន្ថយការនាំចូលគ្រឿងសមុទ្រពីវៀតណាម ដោយសារខ្លាចកូវីដ១៩

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.