នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យបញ្ចប់បម្រាមគោចរនៅក្នុងខេត្តចំនួន ១៧ រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ការបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅថ្ងៃទី ១ ខែវិច្ឆិកា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ កំពុងមានភាពប្រសើរឡើង ដោយមានករណីឆ្លងថ្មីថេរ និងការជាសះស្បើយអ្នកជំងឺលឿនជាងមុន ដូច្នេះវាចាំបាច់ណាស់ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ។
ដូច្នេះបម្រាមគោចរនឹងបញ្ចប់នៅម៉ោង ១១ យប់ ថ្ងៃទី ៣១ ខែតុលា នៅក្នុងខេត្តទេសចរដែលធ្លាប់ត្រូវបានប្រកាសថាជាតំបន់ត្រួតពិនិត្យអតិបរមា និងតឹងរ៉ឹង ប៉ុន្តែមានសារៈសំខាន់ផ្នែកទេសចរណ៍ ហើយត្រូវបានកំណត់ឱ្យបើកឡើងវិញ។
ខេត្តចំនួន ១៧ ដែលបម្រាមគោចរនឹងត្រូវបញ្ចប់គឺ៖
- បាងកក
- ក្រាប៊ី
- ឈុនបូរី (មានតែនៅបាងឡាមាំ ប៉ាតាយ៉ា ស៊ីរ៉ាឆា កោះស៊ីចាង និងភូមិណាចាមៀន និងឃុំបាងសារ៉េ នៃស្រុកសាតហ៊ីប)
- ឈៀងម៉ៃ (នៅក្នុងស្រុក Muang, Doi Tao, Mae Rim និងស្រុក Mae Taeng)
- ត្រាត (លើកោះឆាងតែប៉ុណ្ណោះ)
- Buri Ram (នៅក្នុងស្រុក Muang តែប៉ុណ្ណោះ)
- Prachuap Khiri Khan (នៅក្នុង tambon Hua Hin និង tambon Nong Kae តែប៉ុណ្ណោះ)
- ផែងណា
- ភេតឆាបូរី (នៅក្រុងចារអាំតែប៉ុណ្ណោះ)
- ភូកេត
- រ៉ាណុង (នៅលើកោះផាយ៉ាមតែប៉ុណ្ណោះ)
- រ៉ាក់យ៉ង (នៅលើកោះសាម៉េតតែប៉ុណ្ណោះ)
- ឡូយ (នៅក្នុងស្រុកឈៀងខាន់តែប៉ុណ្ណោះ)
- សាមុតប្រាកាន (តែនៅអាកាសយានដ្ឋានសុវណ្ណភូមិ)
- Surat Thani (នៅលើកោះ Samui កោះ Phangan និងនៅលើកោះ Tao តែប៉ុណ្ណោះ)
- ណងខៃ (ក្នុងស្រុក Muang, Sangkhom, Sri Chiang Mai និងស្រុក Tha Bo)
- Udon Thani (នៅ Muang, Ban Dung, Kumphawapi, Na Yoong, Nong Han និងស្រុក Prachak Silapakhom)