មនុស្សជាច្រើនមានចិត្តចង់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែមិនមែនគ្រប់គ្នាគួរតែបើករថយន្តអគ្គិសនី ដើម្បីជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនោះទេ។ នេះបើយោងតាមប្រធានផ្នែកវិទ្យាសាស្ត្រ លោក Gill Pratt នៅក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំកំពូលរថយន្ត Reuters Events Automotive Summit។
លោក Pratt បាននិយាយថា Toyota ជឿជាក់លើ “ភាពចម្រុះនៃម៉ាស៊ីនរថយន្ត” ដើម្បីផ្តល់ឱ្យអតិថិជននូវជម្រើសផ្សេងៗគ្នា ដើម្បីកាត់បន្ថយឧស្ម័នកាបូនិក។
លោក Pratt បាននិយាយក្នុងអំឡុងពេលពិភាក្សាអំពីរថយន្តអគ្គិសនីថា៖ «វាមិនមែនសម្រាប់យើងក្នុងការទស្សន៍ទាយថាដំណោះស្រាយមួយណាល្អបំផុត ឬនិយាយថាវានឹងដំណើរការនោះទេ»។
លោកបានបន្ថែមទៀតថា ការលើកទឹកចិត្តរបស់រដ្ឋាភិបាល មានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន មិនមែនជ្រើសរើសបច្ចេកវិទ្យារថយន្តណាដែលជាមធ្យោបាយដ៏ល្អបំផុត ដើម្បីសម្រេចបាននូវគោលដៅទាំងនោះឡើយ៕