រថយន្តដែលលក់ដាច់បំផុតរបស់ម៉ាកប្រណិតគឺ Mercedes-Benz ឥឡូវនេះមានជាផ្នែកអគ្គិសនីពេញលេញ ក្រុមហ៊ុនបានចាត់ទុក GLC EV ថ្មី ថាជារថយន្តសំខាន់បំផុតរបស់ខ្លួនមកដល់ពេលនេះ។ ការបើកការបញ្ជាទិញ GLC EV នៅអឺរ៉ុប និងទៅដល់អាមេរិកបន្តទៀត Mercedes បានបើកប្រព័ន្ធកំណត់រចនារថយន្ត (configuration) តាមអនឡាញសម្រាប់ GLC EV ថ្មី នៅស្ទើរតែគ្រប់ទីផ្សារអឺរ៉ុប។ នៅអាល្លឺម៉ង់ ការលក់នឹងចាប់ផ្តើមនៅថ្ងៃទី…
ថ្មីៗពី សេដ្ឋកិច្ច
Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៤ នៃឆ្នាំ២០២០ កើនឡើងជាង ១ភាគ៤ បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែការធ្វើការពីផ្ទះ ជំរុញតម្រូវការសម្រាប់ឧបករណ៍ដែលបំពាក់ដោយបន្ទះឈីបរបស់ Samsung។
ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បានកើនឡើង ១០ ភាគរយ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ចំពេលងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាត និងការជំរុញបង្កើតទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្នុងនាមជាមេដឹកនាំបច្ចេកវិទ្យាបៃតង (green technology)។
លោក Elon Musk បានលើកឡើងពីចក្ខុវិស័យ នៃរថយន្ដ Tesla ផលិតនៅប្រទេសរុស្ស៊ី ដោយនិយាយថា ក្រុមហ៊ុនកំពុងពិចារណាបើករោងចក្រនៅទីនោះ ខណៈដែលខ្លួនកំពុងពង្រីកកន្លែងផលិតកម្មនៅទូទាំងពិភពលោក។
ក្រុមហ៊ុន Warner Music Group (WMG) ដែលមានតារាចម្រៀងល្បីៗ ដូចជា Ed Sheeran និង Bruno Mars ជាដើម បានប៉ាន់ប្រមាណថា តម្លៃខ្លួនរបស់វាអាចឡើងរហូតដល់ ១៣,២ ពាន់លានដុល្លារ ស្របពេលដែលវាត្រៀមចុះបញ្ជីភាគហ៊ុនរបស់ខ្លួន នៅលើផ្សារហ៊ុន Nasdaq ។



