រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់ លោក Peter Altmaier បានប្រាប់កាសែត Tagesspiegel នៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ នេះថា នៅក្នុងខែកក្កដានេះ ប្រទេសអាល្លឺម៉ង់នឹងមានឡានអគ្គិសនីចំនួន ១ លានគ្រឿងនៅលើដងផ្លូវ។
គួររំលឹកឲ្យដឹងដែរថា រដ្ឋមន្ត្រីខាងលើធ្លាប់បាននិយាយម្តងរួចមកហើយថា “យើងនឹងឈានដល់គោលដៅឡានអគ្គិសនីចំនួន ១ លានគ្រឿង នៅត្រឹមឆ្នាំ ២០២០”។ បើគិតមកដល់ពេលនេះគឺយឺត ៦ខែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោក Peter បានបន្ថែមថា “ប្រាក់រង្វាន់ត្រូវបានបន្ថែមទៀត នៅពាក់កណ្តាលឆ្នាំ ២០២១ ដោយច្រើនជាងទឹកប្រាក់ទាំងមូលកាលពីឆ្នាំមុន”។ ក្នុងនោះប្រាប់ឧបត្ថម្ភបានកើនឡើងដល់ ១,២៥ពាន់លានអឺរ៉ូឯណោះ។
មិនតែប៉ុណ្ណោះ លោក Peter ក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រទេសអាល្លឺម៉ង់អាចឈានដល់គោលដៅយូរអង្វែងរបស់ខ្លួន ដោយមានរថយន្តអគ្គិសនីពី ៧ ទៅ ១០ លានគ្រឿងនៅតាមដងផ្លូវរបស់ខ្លួន៕