Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នៅឆ្នាំ ២០២២ នេះ ការលក់រថយន្តអគ្គិសនីនៅថៃ នឹងកើនឡើងដល់ ២០%
    ព័ត៌មានថ្មីៗ

    នៅឆ្នាំ ២០២២ នេះ ការលក់រថយន្តអគ្គិសនីនៅថៃ នឹងកើនឡើងដល់ ២០%

    June 13, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង ១៦-១៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

    លោក Kwanchai Paphatphong ប្រធានក្រុមហ៊ុន Inter-Media Consultant Co ដែលរៀបចំពិព័រណ៍ខាងលើបាននិយាយថា៖

    វិស័យនេះគួរតែទទួលបាននូវទស្សនវិស័យដ៏ភ្លឺស្វាង នៅពេលដែលរដ្ឋាភិបាលបន្តបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងទទួលយកកញ្ចប់ជំរុញសេដ្ឋកិច្ច។

    ក្នុងនោះដែរ លោក Paphatphong រំពឹងថា ការផលិតរថយន្តរបស់ប្រទេសថៃនៅឆ្នាំនេះ នឹងសម្រេចបាននូវគោលដៅរបស់ខ្លួនចំនួន ១,៨ លានគ្រឿង បើទោះបីជាមានកង្វះខាតបន្ទះឈីបអេឡិចត្រូនិច, គោលនយោបាយគ្មានកូវីដរបស់ចិន ដែលកំពុងរារាំងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និង ផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនលើការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដោយ។

    មិនតែប៉ុណ្ណោះ លោក Paphatphong ក៏បានរំពឹងថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងយឺតៗនៅឆ្នាំ ២០២២ ប្រហែល ១៥-២០% ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលកង្វះខាតបន្ទះឈីបអេឡិចត្រូនិច បានបណ្តាលឲ្យក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកមួយចំនួន ពន្យារពេលនៃការបញ្ជាទិញរថយន្តអគ្គិសនី៕

    រថយន្ត
    Share. Facebook Telegram WhatsApp
    Previous Articleយានយន្ត ដែលមានស្លាកលេខរលុប បាក់ បាត់លេខ ឬរចនាខុសពីលក្ខណៈដើម ត្រូវផាកពិន័យប៉ុន្មាន?
    Next Article ការនាំចេញចេករបស់វៀតណាម ទៅកាន់ទីផ្សារប្រទេសចិនកើនឡើងគួរអោយកត់សម្គាល់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.