[វៀតណាម] ខណៈពេលបន្លែ ឬផ្លែឈើជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនទទួលបាននូវការធ្លាក់ចុះ ប៉ុន្តែការនាំចេញនូវផ្លែចេក ឬចេកបានកើនឡើងគួរអោយកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសមាគមបន្លែ និងផ្លែឈើរបស់វៀតណាមបានអោយដឹងថា ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ប្រទេសចិនបាននាំចូលចេកសរុបបាន ៧៤២ ០០០តោន ដែលកើនឡើងចំនួន ១០ភាគរយធៀបនឹងឆ្នាំមុន។ ដែលធ្វើអោយចេករបស់វៀតណាមមានចំនួន ៤៣ភាគរយ បានកើនលើសប្រទេសហ្វីលីពីនមានចំនួន ២៨ភាគរយ។
សម្រាប់ហេតុផលនៃការកើនឡើងនេះ ប្រធានគ្រប់គ្រងនៃក្រុមហ៊ុននាំចេញផ្លែចេក បានបង្ហាញថា ប្រទេសវៀតណាមមានភូមិសាស្ត្រជិតជាមួយប្រទេសចិនជាងប្រទេសដទៃទៀត ដែលនេះគឺជាកត្តាអំណោយផលមួយ។
លើសពីនេះ ដំណាំចេករបស់ប្រទេសចិនមានការថយចុះ ដោយសារតម្លៃនៃការធ្វើកសិកម្ម ការជួលដី និងថ្លៃពលកម្មកើនឡើង ដែលធ្វើឲ្យកសិករមានការស្ទាក់ស្ទើរក្នុងការដាំចេក។ ផលប៉ះពាល់នៃជំងឺ Panama ក៏បណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃគុណភាពនៃចេកនៅក្នុងប្រទេសចិន ដោយសារតែការប្រើប្រាស់ពូជដែលមិនធន់នឹងជំងឺ៕