Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Nio នឹងអភិវឌ្ឍ និងផលិតកញ្ចប់អាគុយអគ្គិសនីផ្ទាល់ខ្លួន ចាប់ពីឆ្នាំ ២០២៤
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Nio នឹងអភិវឌ្ឍ និងផលិតកញ្ចប់អាគុយអគ្គិសនីផ្ទាល់ខ្លួន ចាប់ពីឆ្នាំ ២០២៤

    June 14, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹង​ចាប់​ផ្តើម​ផលិត​កញ្ចប់​អាគុយ​វ៉ុល​ខ្ពស់ ដោយខ្លួនឯង ចាប់​ពី​ឆ្នាំ ២០២៤។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។

    ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន ប្រធានក្រុមហ៊ុន Nio លោក William Li បានបញ្ជាក់ថា កញ្ចប់អាគុយថ្មីនឹងត្រូវប្រើប្រាស់ដោយម៉ូដែលថ្មី ដែលមានតម្លៃសមរម្យនៅឆ្នាំ ២០២៤។ ខណៈដែលព័ត៌មានលម្អិតអំពីម៉ូដែលទាំងនេះមិនត្រូវបានបង្ហាញ ពួកវានឹងអាចមានតម្លៃចន្លោះពី ៣០ ០០០ដុល្លារ ទៅ ៤៥ ០០០ដុល្លារ។

    លោក Li បានបន្ថែមថា Nio នឹងប្រើប្រាស់ទាំងអាគុយដែលផលិតដោយខ្លួនឯង និងពីភាគីទី៣ នាពេលអនាគត នេះបើតាមរបាយការណ៍របស់ Reuters។

    គួរឲ្យដឹងថា ម៉ូដែលចុងក្រោយបំផុតដែលត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតរថយន្តចិន Nio គឺ ET5។ វាត្រូវបានដាក់បង្ហាញក្នុងខែធ្នូឆ្នាំមុន ដែលជាគូប្រជែងនឹងរថយន្ត Tesla Model 3 និង BMW i4។ វាផ្តល់ជម្រើសកញ្ចប់អាគុយចំនួន ៣ គឺ៖

    • ទំហំ ៧៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៥៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
    • ទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
    • ទំហំ ១៥០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ១ ០០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

    Share. Facebook Telegram WhatsApp
    Previous Articleការនាំចេញចេករបស់វៀតណាម ទៅកាន់ទីផ្សារប្រទេសចិនកើនឡើងគួរអោយកត់សម្គាល់
    Next Article ឡានអគ្គិសនីហូឡង់មួយនេះ សាកភ្លើងម្ដង ជិះបានរហូតដល់ ៧ខែ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.