រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យធនាគារកណ្តាលរបស់ខ្លួន សិក្សារូបិយប័ណ្ណឌីជីថលដោយប្រើបច្ចេកវិទ្យា Blockchain ក្នុងរយៈពេលជាង ៣ឆ្នាំ ចំពេលមានចំណាប់អារម្មណ៍កើនឡើងនៃរូបិយប័ណ្ណប្រភេទនេះ។
ធនាគាររដ្ឋនៃប្រទេសវៀតណាម នឹងទទួលបន្ទុកសិក្សា និងសាកល្បងការប្រើប្រាស់រូបិយប័ណ្ណឌីជីថលចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២៣ ដែលជាផ្នែកមួយនៃវត្ថុសំខាន់ៗក្នុងការធ្វើឲ្យស្ទាត់ជំនាញលើបច្ចេកវិទ្យាស្នូល។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាមមិនបានផ្តល់និយមន័យច្បាស់លាស់នៃរូបិយប័ណ្ណ និងទ្រព្យសម្បត្តិនិម្មិតនោះទេ។
គួរឲ្យដឹងដែរថា សម្រាប់ពេលនេះរូបិយប័ណ្ណឌីជីថល នៅតែជាមធ្យោបាយធ្វើប្រតិបត្តិការខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ យ៉ាងណាក៏ដោយ ការជួញដូរ Bitcoin និងការចូលចិត្តវា គឺមានប្រជាប្រិយភាពខ្លាំងជាមួយវិនិយោគិនជាច្រើន ដែលកំពុងប្រើវេទិកានិងប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេស ដើម្បីរកលុយពីវា។
យោងតាមការស្ទង់មតិដោយអ្នកស្រាវជ្រាវទីផ្សារ Statista បានឲ្យដឹងថា ប្រទេសវៀតណាមមានអត្រាប្រើប្រាស់ រូបិយប័ណ្ណឌីជីថលខ្ពស់បំផុតទី ២ ក្នុងចំណោមសេដ្ឋកិច្ចចំនួន ៧៤៕