ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទំហំទឹកប្រាក់ចំនួន ៣២១,៥ លានដុល្លារដល់ប្រទេសវៀតណាម សម្រាប់កម្មវិធីចំនួនពីរ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងកែលម្អអភិបាលកិច្ចទីក្រុង។
ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្តារសេដ្ឋកិច្ចដែលត្រូវចំណាយថវិកា ២២១,៥ លានដុល្លារ ផ្តោតលើសកម្មភាពគោលនយោបាយដែលនឹងធ្វើឲ្យការងើបឡើងវិញកាន់តែមានលក្ខណៈទូលំទូលាយតាមរយៈការគាំទ្រដល់ការថែទាំកុមារ, ប្រាក់ចល័ត, អភិបាលកិច្ចអេឡិចត្រូនិច និងថាមពលកកើតឡើងវិញ។
តាមរយៈការកែលំអខាងលើ វានឹងទទួលបានការថែទាំកុមារប្រកបដោយតម្លៃសមរម្យ និងមានគុណភាព ហើយនឹងជួយដោះស្រាយឧបសគ្គធំបំផុតមួយចំពោះសមភាពកន្លែងការងាររបស់ស្ត្រីនៅក្នុងសួនឧស្សាហកម្ម។
កិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍអភិបាលកិច្ចអេឡិចត្រូនិច នឹងនាំទៅដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងពេញលេញ សម្រាប់ពលរដ្ឋ និងក្រុមហ៊ុនវៀតណាម។ នេះបើតាមការបញ្ជាក់បន្ថែមពី ធនាគារពិភពលោក។
លោក Carolyn Turk នាយកប្រចាំធនាគារពិពភលោកប្រចាំនៅប្រទេសវៀតណាមបាននិយាយថា “ជំងឺរាតត្បាតកូវីដ១៩ បានបង្កើនតម្រូវការសម្រាប់ប្រទេសវៀតណាមដើម្បីពន្លឿនការកែទម្រង់ ដែលត្រូវការដើម្បីសម្រេចគោលដៅរបស់ខ្លួន ដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៤៥៕