ក្រុមហ៊ុនអចលនទ្រព្យថៃ Sansiri Pcl កំពុងចាប់ដៃគូជាមួយ ក្រុមហ៊ុន XSpring Digital ដើម្បីទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ថ្លៃផ្ទះនៅតាមគម្រោងរបស់ខ្លួន។
រូបិយប័ណ្ណឌីជីថលរួមមាន Bitcoin (BTC), Ethereum (ETH), USDC និង USDT អាចត្រូវបានប្រើដើម្បីបង់ថ្លៃទូទៅក៏ដូចជាថ្លៃសេវាកម្ម តាមរយៈ Bitazza ដែលជាឈ្មួញកណ្តាលរូបិយប័ណ្ណឌីជីថលថៃ។
ខណៈពេលដែលជនបរទេសមិនត្រូវបានអនុញ្ញាតឲ្យទិញអចលនទ្រព្យជាមួយរូបិយប័ណ្ណឌីជីថលនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Sansiri នឹងអនុញ្ញាតឲ្យពួកគេទទួលបានភ្លើងខៀវពីនិយតករ។
លោក Srettha Thavisin ប្រធាន និងជានាយកប្រតិបត្តិ នៅឯក្រុមហ៊ុន Sansiri បានមានប្រសាសន៍ថា “ភាពខ្លាំងរបស់ Sansiri គឺវាជាអ្នករកប្រាក់ចំណូលបានខ្ពស់បំផុតនៅក្នុងទីផ្សារអចលនទ្រព្យ ជាមួយនឹងទំហំទឹកប្រាក់ ៣៤,៧ ពាន់លានបាត ដែលប្រមូលបានតាមរយៈការអភិវឌ្ឍគម្រោងដែលមានតម្លៃ ១០០ ពាន់លានបាត។
“ជាលទ្ធផលយើងបានទទួលស្គាល់នូវឱកាសដើម្បីទទួលយករូបិយប័ណ្ណឌីជីថលសម្រាប់ការទិញផ្ទះនៅក្នុងគម្រោង Sansiri ខណៈពេលដែលអនុញ្ញាតឲ្យវិធីសាស្ត្រទូទាត់នេះ ទូទាត់សម្រាប់ថ្លៃសេវាគ្រប់គ្រងកណ្តាលនៅគ្រប់គម្រោងទាំងអស់”។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក Thavisin៕