ទូរសព្ទទាំងនេះអ្នកប្រហែលជាកម្របានឃើញ ប៉ុន្ដែកាលពីយូរឆ្នាំមកហើយ ម៉ូឌែលទាំងនេះសុទ្ធតែជាម៉ូឌែលប្រ៊ែន និងត្រូវបានផលិតដោយក្រុមហ៊ុនឡានល្បីៗថែមទៀត។
១. ទូរសព្ទ Nokia 8800 Aston Martin Edition ឆ្នាំ២០០៦ ផលិតដោយក្រុមហ៊ុនរថយន្ត Aston Martin ជាមួយ Nokia ដែច្នៃម៉ូឌេល 8800 ដែលមានស្រាប់។ ដែលមានស្រាប់ ឱ្យក្លាយជាម៉ូឌែលពិសេស Aston Martin Edition នៅឆ្នាំ២០០៦។
២. ទូរសព្ទ Motorola RAZR maxx V6 Ferrari ឆ្នាំ២០០៧ តម្លៃ ៥២៥ដុល្លារ សហការណ៍ជាមួយក្រុមហ៊ុនរថយន្ត Ferrari។
៣. ទូរសព្ទ Land Rover S1 ឆ្នាំ២០០៤ សហការណ៍ផលិតជាមួយ Land Rover និងក្រុមហ៊ុនទូរសព្ទ Sonim បញ្ចេញវានៅលើទីផ្សារក្នុង។
៤. ទូរសព្ទ Lamborghini Spyder TL700 ឆ្នាំ២០១២ សហការណ៍ជាមួយ Lamborghini និងដាក់លក់ក្នុងតម្លៃ ២៧៨៣ដុល្លារ។
៥. ទូរសព្ទ Acer Liquid Ferrari Special Editions ឆ្នាំ២០១១ សហការណ៍ជាមួយ Ferrari និង Acer។
៦. ទូរសព្ទ BlackBerry Porsche Design P’9981 ឆ្នាំ២០១១ សហការណ៍ជាមួយ Porsche និង Blackberry បញ្ចេញ BlackBerry។