Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda នឹងបញ្ចេញម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារអាមេរិកខាងជើង
    ព័ត៌មានថ្មីៗ

    Honda នឹងបញ្ចេញម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារអាមេរិកខាងជើង

    April 8, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] យោងតាមចុះផ្សាយរបស់សារព័ត៌មាន greatbiker ថាក្រុមហ៊ុនផលិតម៉ូតូជប៉ុន Honda នឹងធ្វើការប្រកាសចេញលក់ម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារនៅតំបន់អាមេរិកខាងជើង។

    ពាណិជ្ជកម្ម

    ថ្ងៃនេះក្រុមការងារ ខេមបូអូតូ នឹងលើកមកបង្ហាញម៉ូតូទាំង ៤ ម៉ូឌែល ដែលគេរំពឹងថានឹងដាក់លក់ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ឆ្នាំ២០២៣ ខាងមុខនេះរួមមាន៖

    ១. Honda Grom បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled នឹងភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ អ្វីដែលពិសេសនោះម៉ូតូនេះបានបំពាក់ជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយផងដែរ។ ដោយទ្បែកចំពោះម៉ូតូនេះមានជម្រើស ៤ ពណ៍ និងតម្លៃចាប់ពី ៣ ៤៩៩ ដល់ ៣៧៩៩ ដល្លារ។

    ២. Honda Rucks ជាម៉ូតូប្រភេទ Scooter ដែលមានរូបរាងស្រដៀងគ្នានឹង Zoomer X ហើយប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។ ខណៈដែលម៉ូតូ Scooter នេះមានជម្រើស ៣ ពណ៍ និងមានតម្លៃចាប់ពី ២ ៨៩៩ ដុល្លារ។

    ៣. Honda Trail ឬ CT 125 ប្រភេទម៉ូតូចង្កឹះលេខ ដែលម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនសាំងស្រដៀងគ្នានឹង Honda Grom, Monkey និង Supercup C125 ជាមួយនឹងចំណុះសាំង ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ប្រអប់ចង្កឹះលេខ ៥ វគ្គ។ ហើយតម្លៃរបស់ម៉ូតូនេះគឺ ៣ ៩៩៩ ដុល្លារ។

    ៤. Honda CRF300L Rally ប្រភេទម៉ូតូចង្កឹះលេខខ្នាតធំ លក្ខណៈពិសេសរបស់ម៉ូតូនេះងាយស្រួលធ្វើដំណើរតាមផ្លូវជាតិ ឬ Off-Roads ជាដើម។ ខណៈដែលប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៨៦សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled។ ហើយអ្វីកាន់តែទំនើបនោះម៉ូតូ Honda CRF300L Rally បានបំពាក់ជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ កម្រិតខ្ពស់ស្តង់ដាររបស់ Honda ។ សម្រាប់ម៉ូតូ Honda CRF300L Rally មានជម្រើស ២ ម៉ូឌែល គឺ Standard និង ABS Version តម្លៃចាប់ពី ៦ ០៩៩ ដល់ ៦ ៣៩៩ ដុល្លារ សម្រាប់ទីផ្សារ នៅក្នុងតំបន់អឹរ៉ុប និងសហរដ្ឋអាមេរិក៕

    Honda
    Share. Facebook Telegram WhatsApp
    Previous ArticleMicrosoft បានប្រកាសថាខ្លួនត្រូវបានរំខានប៉ុនប៉ុង Hack ដោយអ្នកស៊េីបការណ៍យោធារុស្ស៊ី
    Next Article IHC របស់ UAE នឹងវិនិយោគ ២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Adani Group របស់ឥណ្ឌា

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.