ដើម្បីធានាថារថយន្តរបស់អ្នកមិនធ្វើទុក្ខនៅពេលបើកបរតាមដងផ្លូវ ៤ចំណុចខាងក្រោមនេះ គឺជារឿងដែលអ្នកជំនាញណែនាំថាគួរតែអនុវត្តន៍ឲ្យបានជាប្រចាំ ៖
១. ពិនិត្យមើលទឹកគ្រប់ប្រភេទ
ទឹកបញ្ចុះកម្ដៅ ធុងទឹក ប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងចង្កូត ប្រេងប្រអប់លេខ និង ទឹកបាញ់កញ្ចក់ ត្រូវពិនិត្យមើលជារៀងរាល់សប្ដាហ៍។ ប្រសិនបើត្រឹមមួយសប្ដាហ៍វត្ថុរាវណាមួយលើកតែទឹកបាញ់កញ្ចក់ ប្រែពីពេញមកនៅសល់ពាក់កណ្ដាល ជាសញ្ញាបង្ហាញពីការលេចធ្លាយនៅត្រង់ណាមួយ ដែលអ្នកគួរឆែកមើលលម្អិត។
២. ពិនិត្យរថយន្តពេលជិះបានចម្ងាយកំណត់
ប្រវែងគីឡូម៉ែត្រនៃការត្រួតពិនិត្យនេះគឺអាចផ្អែកទៅតាមឆ្នាំផលិត និង ម៉ូដែលរថយន្តនីមួយៗ។ សេវាកម្មសំខាន់ពេលត្រួតពិនិត្យម្ដងៗគឺការប្ដូរប្រេងម៉ាស៊ីន និង តម្រងប្រេង ប៉ុន្តែអាចមានបញ្ចូលសេវាកម្មផ្សេងទៀតដូចជាលាងកញ្ច្រែងម៉ាស៊ីនត្រជាក់, បញ្ចូលហ្គាសម៉ាស៊ីនត្រជាក់ និង ប្ដូរប្រេងប្រអប់លេខ រួមទាំងប្ដូរប្រេង ឬ តម្រងផ្សេងទៀត ហើយប៊ូស៊ីក៏ត្រូវប្ដូររៀងរាល់មួយឆ្នាំម្ដងដែរ។
៣. ពិនិត្យកង់រថយន្ត
ប្រសិនបើកង់រថយន្តមានរាងទន់ខុសធម្មតា ជាសញ្ញានៃការធ្លាយកន្លែងណាមួយ។ ដូចនេះត្រូវពិនិត្យកង់ដែលទន់នោះឲ្យគ្រប់ជ្រុងជ្រោយ ប្រសិនបើឃើញមានជាប់របស់អ្វីមួយដូចជាដែកគោលជាដើមនោះ មិនត្រូវដកវាចេញឡើយ។ ធ្វើដូចនេះកង់រថយន្តនឹងធូរលឿន ហេតុនេះត្រូវយករថយន្តទៅកន្លែងប៉ះក្បែរៗអ្នក។
៤. ពិនិត្យអាគុយ
អាស្រ័យទៅលើការប្រើប្រាស់ម្នាក់ៗ អាគុយរថយន្តអាចមានអាយុកាលពីមួយឆ្នាំទៅមួយឆ្នាំ ហើយសញ្ញាដែលបង្ហាញថាអាគុយរថយន្តជិតអស់ថាមពលនោះគឺនៅពេលដែលបញ្ឆេះរថយន្តមិនងាយឆេះ។ ប្រសិនបើអ្នកសង្ស័យថាអាគុយជិតអស់ថាមពល សូមនាំយករថយន្តទៅជួបអ្នកជំនាញធ្វើការត្រួតពិនិត្យ៕
ប្រភព ៖ Top Gear