ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃសុក្រថា មូលហេតុចម្បងនៃការជាប់គាំងជាសកលកាលពីកាលម្សិលមិញត្រូវបានដោះស្រាយ។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី និងសេវាកម្ម Office 365 មួយចំនួននៅតែបន្តជួបប្រទះផលប៉ះពាល់ ពេលនេះពួកគេផ្ទាល់ Microsoft ក៏កំពុងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែល។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CrowdStrike លោក George Kurtz បានប្រកាសថាមូលហេតុនៃការជាប់គាំងនេះគឺដោយសារការអាប់ដេតកម្មវិធីរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike ផ្ទាល់ ហើយលោកបានសង្កត់ធ្ងន់ថា ឧបទ្ទវហេតុនេះមិនមែនជាការរំលោភលើសុវត្ថិភាព ឬការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។
គួឲដឹងថា ចំពោះបញ្ហានេះគឺបង្កជាផលប៉ះពាល់ដល់វិស័យសំខាន់ៗមួយចំនួនដូចជា ក្រុមហ៊ុនអាកាសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ ការថែទាំសុខភាព និងសេវាកម្មហិរញ្ញវត្ថុ នៅជុំវិញពិភពលោក។