ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃសុក្រថា មូលហេតុចម្បងនៃការជាប់គាំងជាសកលកាលពីកាលម្សិលមិញត្រូវបានដោះស្រាយ។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី និងសេវាកម្ម Office 365 មួយចំនួននៅតែបន្តជួបប្រទះផលប៉ះពាល់ ពេលនេះពួកគេផ្ទាល់ Microsoft ក៏កំពុងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែល។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CrowdStrike លោក George Kurtz បានប្រកាសថាមូលហេតុនៃការជាប់គាំងនេះគឺដោយសារការអាប់ដេតកម្មវិធីរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike…