ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី Xiaomi Mix Fold 4 ជាមួយតម្លៃលក់ចាប់ពី ១ ២០០ ដុល្លារ ដល់ ១ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
ចំពោះតួខ្លួនវិញ ស្មាតហ្វូននេះមាន ៤ ពណ៌ រួមមាន ស ខ្មៅ ខៀវ និង Xiaomi Composite Fiber មានទម្ងន់ ២២៦ ក្រាម និងកម្រាស់ ៤,៦ ម.ម ពេលលាត និងកម្រាស់ ៩,៥ ម.ម ពេលបត់ ព្រមទាំងទទួលបានថាមពលថ្ម 5,100mAh និងដុំសាក ៦៧ វ៉ាត់ មានខ្សែ និងដុំសាក ៥០ វ៉ាត់ អត់ខ្សែ អាចសាកបាន ៣០ ភាគរយ ក្នុងរយពេល ១០ នាទី។
សម្រាប់ផ្នែកកាម៉េរ៉ាវិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP OIS បូកផ្សំនឹង 12MP Ultra-wide និងកាមេរ៉ា Telephoto ចំនួន ២ រួមមាន 50MP 2x optical zoom និង 10MP 5x optical zoom ខណៈកាម៉េរ៉ាខាងមុខមានទំហំ 16MP+16MP ។
គួរបញ្ជាក់ថា Xiaomi Mix Fold 4 ក៏មានបំពាក់ដោយមុខងារការពារទឹក និងធូរលី IPX8 កញ្ជក់ការពារ Corning Gorilla Glass Victus 2 ម៉ាសុីនស្កេនម្រាមដៃនៅផ្នែកចំហៀង មុខងារទំនាក់ទំនងតាមផ្កាយរណប និងគាំទ្រប្រព័ន្ធ 5G, Wi-Fi 7 ជាដើម។