កាលពីពេលថ្មីៗនេះ មានពាក្យចរចាមអារ៉ាមជាច្រើនបាននិយាយថាទូរស័ព្ទដៃសេរ៊ីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone SE ជំនាន់ទី ៤ នឹងមានការរចនាតួខ្លួនខាងក្រោយដូចគ្នានឹង iPhone 14 ប៉ុន្តែប្រភពពីប្រទេសចិនបានអះអាងថាមិនដូចគ្នានោះទេ។
បើយោងតាមអ្នកប្រើប្រាស់ Weibo Fixed Focus Digital បានធ្វើការអះអាងថា សម្រាប់ការរចនាផ្នែកខាងក្រោយរបស់ទូរស័ព្ទដៃ iPhone SE 4 គឺដូចគ្នាទៅនឹង iPhone 16 Series វិញទេ។ ទោះជាយ៉ាងណាក៏ដោយ ការលេចធ្លាយរបស់ iPhone 16 បង្ហាញថា ស្មាតហ្វូននេះនឹងបំពាក់នូវកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយ ហើយ iPhone 16 ទំនងជានឹងចេញលក់ជាផ្លូវការនៅខែកញ្ញានេះ ខណៈ iPhone SE 4 អាចនឹងចេញលក់នៅខែមីនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា iPhone SE ជំនាន់ទី 4 អាចនឹងមានតម្លៃលក់លើទីផ្សារអាមេរិកខ្ទង់ ៥០០ ដុល្លារ ឫមានតម្លៃសមរម្យជាងនេះ ដែលមានភ្ជាប់មកជាមួយ Touch ID និងប៊ូតុង Home អេក្រង់ ៤,៧ អ៊ីញ ដល់ ៦,១ អ៊ីញ និងរន្ធ USB-C ជាដើម។