កាលពីយប់មិញនេះ ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការដាក់បង្ហាញចេញនូវគូរូរថយន្ត Xiaomi SU7 Ultra ប្រភេទ sedan ទ្វារ ៤ នៅក្នុងប្រទេសចិន ជាមួយកម្លាំង ១ ៥៤៨ សេះ។
រថយន្ត Xiaomi SU7 Ultra ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ពោលគឺ V8 ចំនួន ២ និង V6 ចំនួន ១ ដែលផ្តល់ថាមពលសរុប ១ ៥៤៨ សេះ ផ្គួបជាមួយអាគុយ Qilin 2.0 high-power battery ទំហំ 897V charging និង 5.2C charge rate អាចសាកមួយពេញប្រើពេលតិចជាង ១២ នាទី។ គួរបញ្ជាក់ផងថា ចំពោះម៉ាសុីន HyperEngine V8s មានល្បឿនអតិបរមា 27,200 rpm ផលិតកម្លាំងបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៣៥ ញ៉ូតុនម៉ែត្រ។
សម្រាប់ល្បឿនវិញ អាចរត់ស្ទុះពីល្បឿន 0-100km/h ប្រើពេលខ្ទង់ ១,៩៧ វិនាទី, 0-200km/h ប្រើពេលត្រឹមតែ ៥,៩៧ វិនាទី និងអាចបង្កើនល្បឿនដល់ 300km/h ត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ ។ សម្រាប់ Top-speed វិញគឺ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថយន្តមានទម្ងន់ត្រឹមតែ ១ ៩០០ គីឡូក្រាមប៉ុណ្ណោះ។ លើសពីនេះទៅទៀត Xiaomi SU7 Ultra ត្រូវបានបំពាក់ដោយហ្វ្រាំង AP Racing calipers – 6-piston forged calipers នៅផ្នែកខាងមុខ និងខាងក្រោយ។