រថយន្ត Pickup Plug-in Hybrid របស់ Geely Radar បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយបង្ហាញនូវជំហានដំបូងរបស់ពិភពរថយន្ត Pickup ដែលបំពាក់ដោយប្រព័ន្ធ Thor EM Hybrid និងប្រអប់លេខ Hybrid 3 ឬ 3DHT (Three-speed Dedicated Hybrid Transmission) ដែលជាលើកដំបូងក្នុងពិភពរថយន្ត Pickup ផងដែរ។ រថយន្តនេះត្រូវបានរចនាឡើងសម្រាប់ទាំងសមត្ថភាព និងប្រសិទ្ធភាព ដោយចាក់សាំងមួយពេញនិងបូកជាមួយប្រព័ន្ធ Hybrid ទៀតអាចបើកបរបានដល់ទៅ 1,000 គីឡូម៉ែត្រ។ វាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារបច្ចេកវិទ្យាថ្មីៗ និងការដាក់បញ្ចូលបច្ចេកវិទ្យា Plug-in Hybrid ។
ប្រព័ន្ធ Thor EM និងប្រអប់លេខ 3DHT របស់រថយន្ត Radar Plug-in Hybrid Pickup ត្រូវបានសាងសង់លើគ្រោងឆ្អឹង M.A.P. និងប្រើប្រាស់ប្រព័ន្ធ Thor EM Super Hybrid របស់ Geely ដែលគាំទ្រទាំងម៉ូដ (EV) និង Plug-in Hybrid។ ប្រព័ន្ធនេះផ្តល់ជូនប្រអប់លេខ Hybrid (3DHT) ជាលើកដំបូងសម្រាប់រថយន្ត Pickup ដោយអាចបើកបរជាច្រើនម៉ូដផ្សេងៗបាន។ ប្រព័ន្ធនេះបានឆ្លងកាត់ការបញ្ចាក់សុវត្ថិភាពជាតិ S-Grade របស់ចិន ជាមួយនឹង ការសាកល្បងម៉ាស៊ីនជាង 1,000 ដង, និង 400,000 ម៉ោង នៅលើម៉ាស៊ីន, 40 លានគីឡូម៉ែត្រ ក្នុងការបើកបរ endurance។
រថយន្ត Geely Radar RD6 Plug-in Hybrid Pickup មានកម្លាំងសេះខុសៗគ្នា អាស្រ័យលើការកំណត់រចនាសម្ព័ន្ធម៉ាស៊ីន វាប្រើប្រាស់ម៉ាស៊ីនសាំង 1.5 លីត្រ Turbo (1.5T) សម្រាប់កម្លាំងម៉ាស៊ីន ម៉ូដែល (RWD) ប្រើម៉ាស៊ីន + អគ្គិសនីមួយមានកម្លាំង 200 kW ( 268 សេះ) និងកម្លាំងបង្វិល 384 Nm។ ម៉ូដែល (AWD) ប្រើម៉ាស៊ីន + អគ្គិសនីដែលមានកម្លាំងសរុប 315 kW ( 422 សេះ) និងកម្លាំងបង្វិល 594 Nm។ Geely Radar Plug-in Hybrid ភ្ចាប់មកជាមួយកញ្ចប់អាគុយផ្សេងៗគ្នាដែរដោយ Radar RD6 ផ្តល់ជម្រើសអាគុយបីប្រភេទផ្សេងគ្នាគឺ 63 kWh (LFP) បើកបរបាន 400 គីឡូម៉ែត្រ 86 kWh (NMC) បើកបរបាន 550 គីឡូម៉ែត្រ 100 kWh (NMC) បើកបរប្របាន 632 គីឡូម៉ែត្រ។ អាគុយទាំងនេះគាំទ្រការសាកថ្មលឿន (DC Fast Charging) ដល់ 120 kW។ ហើយសមត្ថភាពសន្ទុះ ម៉ូដែល RWD អាចស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេល 6.9 វិនាទី ម៉ូដែល AWD អាចស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេល 4.5 វិនាទី។ ការរួមបញ្ចូលរបស់ម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីផ្តល់សមត្ថភាពបើកបរដែលមានប្រសិទ្ធភាពខ្ពស់ និងអាចបើកបានចម្ងាយលើស 1,000 គីឡូម៉ែត្រ។
Geely’s Radar Plug-in Hybrid Pickup ប្រើម៉ាស៊ីនសាំង 1.5 លីត្រ Turbo (1.5T) ដែលមានកម្លាំងសេះប្រហែល 161 សេះ (120 គីឡូវ៉ាត់) និងកម្លាំងបង្វិល 255 ន្យូតុងម៉ែត្រ។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយប្រព័ន្ធប្រអប់លេខ Dedicated Hybrid Transmission (3DHT) ដែលជាបច្ចេកវិទ្យាថ្មីសម្រាប់រថយន្ត Pickup។ បន្ថែមពីនេះ រថយន្តនេះមានម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំងសេះប្រហែល 143 សេះ (107 គីឡូវ៉ាត់) និងកម្លាំងបង្វិល 338 ន្យូតុងម៉ែត្រ។ ការរួមបញ្ចូលរបស់ម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីផ្តល់សមត្ថភាពបើកបរដែលមានប្រសិទ្ធភាពខ្ពស់ និងអាចបើកបានចម្ងាយលើស 1,000 គីឡូម៉ែត្រ។
រថយន្តនេះក៏ភ្ចាប់មកជាមួយបច្ចេកវិទ្យា Omni Stack ដែលអាចផ្ទុកថាមពល និងផ្គត់ផ្គង់ថាមពលទៅឧបករណ៍ក្រៅ ឬប្រើក្នុងទីតាំងកសិកម្មជាច្រើនប្រភេទដូចជាបងប្អូនត្រូវការប្រើម៉ូទ័រពីផ្សេងៗអីបងប្អូនអាចយកភ្លើងចេញពីរថយន្តនេះបាន Shuttle IoT ភ្ជាប់ទៅឧបករណ៍ដ្រូន និងប្រព័ន្ធ Cloud សម្រាប់ការបញ្ជា ឬទាញយកទិន្នន័យពីចម្ងាយរបស់រថយន្ត។
សរុបមក Geely’s Radar Hybrid Pickup ជារថយន្ត Plug-in Hybrid ដែលរួមបញ្ចូលម៉ាស៊ីនសាំង 1.5T និងម៉ូទ័រអគ្គិសនី ដើម្បីផ្តល់នូវសមត្ថភាពបើកបរដែលមានប្រសិទ្ធភាព និងអាចបើកបានចម្ងាយវែង។ ដោយ Radar Hybrid Pickup ត្រូវបានរំពឹងថា អាចប្រើប្រាស់បានទូលំទូលាយក្នុងវិស័យ សន្តិសុខសាធារណៈ, សំណង់, និង ថាមពល, ដែលជាជំហានដំបូងក្នុងការអភិវឌ្ឍផ្នែករថយន្ត Hybrid។
Geely Radar ជារថយន្ត Pickup Plug-in Hybrid ចាក់សាំងមួយពេញនិងបូកជាមួយប្រព័ន្ធ Hybrid បើកបរបានដល់ទៅ 1,000 គីឡូម៉ែត្រ
2 Mins Read