Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Hongqi បោះហ៊ានចូលទីផ្សាររថយន្ត off-road ដែរហើយដែលប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid និង EREV (Extended-Range EV)
    ព័ត៌មានថ្មីៗ

    Hongqi បោះហ៊ានចូលទីផ្សាររថយន្ត off-road ដែរហើយដែលប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid និង EREV (Extended-Range EV)

    April 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Hongqi បោះហ៊ានចូលទីផ្សាររថយន្តបើកបរលើផ្លូវលំបាក off-road ដែលកំពុងប្រកាសម៉ូដែល SUV ថ្មីកម្រិតខ្ពស់ មានម៉ូទ័រដល់ទៅបួន នៅពិព័រណ៍រថយន្តស៊ាងហៃ ឆ្នាំ 2025។  Hongqi បានបើកឱ្យឃើញរថយន្ត SUV off-road ប្រភេទថាមពលថ្មី (New Energy) ដែលមានសមត្ថភាពខ្ពស់ជាលើកដំបូង នៅពិព័រណ៍រថយន្តស៊ាងហៃ ឆ្នាំ 2025។ វាជាសញ្ញាបង្ហាញថា ម៉ាក Hongqi ចាប់ផ្ដើមចូលទៅក្នុងទីផ្សាររថយន្ត off-road នៅប្រទេសចិន។
    នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចិនមួយចំនួនកាន់តែចាប់អារម្មណ៍លើទីផ្សាររថយន្ត off-road ប្រភេទថាមពលថ្មីដែលមានប្រណិតភាពខ្ពស់។ ឧទាហរណ៍ដូចនៅក្នុងខែតុលា ឆ្នាំ 2024 ក្រុមហ៊ុន Geely បានប្រកាសចូលទីផ្សាររថយន្តបើកផ្លូវលំបាកជាមួយនឹងម៉ូដែល Geely Cowboy។ ចាប់តាំងពីឆ្នាំ 2021 មកសមត្ថភាពលក់រថយន្ត off-road ចន្លោះកម្រិតមធ្យម និងខ្ពស់បានកើនឡើងជាមធ្យមប្រចាំឆ្នាំលើស 30% នៅក្នុងប្រទេសចិន។ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រថយន្តប្រភេទ PHEV (Plug-in Hybrid) និង EREV (Extended-Range EV) បានក្លាយជាប្រភេទម៉ាស៊ីនសំខាន់សម្រាប់រថយន្តបើកផ្លូវលំបាកកម្រិតខ្ពស់។
    បន្ថែមពីអំពីរថយន្ត off-road របស់ Hongqi បានអះអាងថា ការរចនាបថខាងក្រៅនៃរថយន្តថ្មីនេះបានយកបែបបទ “mortise and tenon” ដែលជាជំនាន់បុរាណក្នុងស្ថាបត្យកម្មចិនសម្រាប់ភ្ជាប់បំណែកឈើជាច្រើនឲ្យទាក់ទងគ្នាដោយមិនប្រើដែក។ ភ្លើងមុខរថយន្តមានការរចនាដូចភ្នែកមនុស្ស បញ្ចូលជាមួយប៉ាណាសំណាញ់ធំ និងសញ្ញា Hongqi ពណ៌ក្រហមនៅចន្លោះក្បាលឡាន។ រថយន្តក៏មាន lidar នៅលើដំបូល និងកាមេរ៉ា នៅលើស្លាបក្រោយផងដែរ ដែលបង្ហាញពីការគាំទ្របច្ចេកវិទ្យាជំនួយអ្នកបើកបរ។
    ខាងក្រោយរថយន្តមានលក្ខណៈរចនាដែលសមរម្យជាមួយរថយន្ត off-road ដូចជា មានភ្ចាប់មកជាមួយកង់សារគួរជាប់នៅទ្វាខាងក្រោយ, ទ្វារក្រោយបើកមកជំហៀង , និងភ្លើងចង្កៀងបែបបញ្ឈរ។ រថយន្តមានរូបរាងបែបប្រអប់ ធ្វើអោយសមស្របជាមួយពណ៌លឿងស្រាលបែបដីស្រែជាមួយពណ៌ខ្មៅ ពុកឌាលានចេញមកក្រៅធំ, សំកង់ និងយ៉ាន់ off-road, មានជណ្តើរឡើងទៅខាងលើដំបូលរថយន្តនៅចំហៀង។លក្ខណៈរចនាពណ៌ក្រហមសម្គាល់ម៉ាក Hongqi ក៏មាននៅចំណុចជាច្រើនលើរថយន្ត ដូចជា គន្លងកង់កណ្តាល និងខ្សែ wheel arch ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្តនេះនឹងភ្ជាប់ជាមួយម៉ូទ័របួន ដែលអភិវឌ្ឍដោយ Hongqi ខ្លួនឯង ដែលមានល្បឿនសន្ទុះពី 0 ទៅ 100 គម/ម៉ោង ក្នុងរយៈពេល 4 វិនាទី។ វាបញ្ចូលរួមជាមួយ triple differential locks ផងដែរ។ បច្ចុប្បន្ននេះ Hongqi មិនទាន់បង្ហាញព័ត៌មានលម្អិតច្បាស់អំពីលក្ខណៈម៉ាស៊ីន (powertrain specs) នៃរថយន្ត SUV off-road នេះនៅឡើយទេ។

    ពាណិជ្ជកម្ម
    Hongqi
    Share. Facebook Telegram WhatsApp
    Previous Articleឈីប 1.4nm របស់ TSMC នឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ 2028
    Next Article Geely Radar ជារថយន្ត Pickup Plug-in Hybrid ចាក់សាំងមួយពេញនិងបូកជាមួយប្រព័ន្ធ Hybrid បើកបរបានដល់ទៅ  1,000 គីឡូម៉ែត្រ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.