Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ឈីប 1.4nm របស់ TSMC នឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ 2028
    ព័ត៌មានថ្មីៗ

    ឈីប 1.4nm របស់ TSMC នឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ 2028

    April 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងសន្និសីទបច្ចេកវិទ្យាអាមេរិកខាងជើងឆ្នាំ ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់ TSMC បានបង្ហាញចេញនូវបច្ចេកវិទ្យាឈីបជំនាន់ថ្មីមួយរបស់ខ្លួនដែលគេហៅថា A14 ដែលជាឈីបដែលស្ថិតនៅលើបច្ចេកវិទ្យា 1.4nm ដំបូងគេបង្អស់នៅលើពិភពលោក។

    ពាណិជ្ជកម្ម

    បច្ចេកវិទ្យាឈីប 1.4nm នេះ នឹងចូលទៅក្នុងការផលិតជាផ្លូវការក្នុងឆ្នាំ 2028 ហើយវាត្រូវបានគេចាត់ទុកថាជាចំនុចប្រែប្រួលដ៏ធំមួយពីបច្ចេកវិទ្យាដំណើរការ N2 ឬ 2nm ។ ក្នុងនោះ TSMC បានអះអាងថា បើប្រៀបធៀបទៅនឹងឈីប 2nm, ឈីប 1.4nm គឺវាអាចផ្តល់នូវល្បឿនកាន់តែខ្ពស់ដល់ទៅ 15% នៅពេលប្រើថាមពលដូចគ្នា ឬអាចបន្ថយការប្រើប្រាស់ថាមពលដល់ទៅ 30% នៅក្នុងល្បឿនដូចគ្នា ព្រមទាំងមានភាពប្រសើរឡើងជាង 20% ក្នុងដង់ស៊ីតេតក្កវិជ្ជា ដែលមានន័យថាឈីបនេះនឹងមានកម្រិតតូចជាង តែមានសមត្ថភាពខ្ពស់ជាងមុន។

    បន្ថែមលើនេះ ឈីប 1.4nm ក៏នឹងគាំទ្របច្ចេកវិទ្យា Super Power Rail ដែលជាវិធីបែងចែកថាមពលថ្មីមួយដែលមានគោលបំណងធ្វើឲ្យប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពលកាន់តែប្រសើរឡើងផងដែរ ប៉ុន្តែសម្រាប់ជម្រើសដែលរួមបញ្ចូលនូវបច្ចេកវិទ្យា Super Power Rail នេះ នឹងចាប់ផ្ដើមការផលិតនៅឆ្នាំ 2029 នោះទេ។ គួរឲដឹងថា ឈីបដំណើរការជំនាន់ថ្មី A14 របស់់ TSMC ត្រូវបានរចនាឡើងដើម្បីគាំទ្រការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ទាំងក្នុងម៉ាស៊ីនមេ និងឧបករណ៍ edge devices ដែលកំពុងកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ៕

    ប្រភពៈ Gizmochina

    chip TSMC
    Share. Facebook Telegram WhatsApp
    Previous ArticleRange Rover Sport Plug-In Hybrid ឆ្នាំ 2025 ជារថយន្ត SUV ប្រណិតសម្រាប់អ្នកចង់បានទាំងសមត្ថភាពបើកបរផ្លូវ off-road និងការប្រើប្រាស់ប្រចាំថ្ងៃ
    Next Article Hongqi បោះហ៊ានចូលទីផ្សាររថយន្ត off-road ដែរហើយដែលប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid និង EREV (Extended-Range EV)

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.