Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Range Rover Sport Plug-In Hybrid ឆ្នាំ 2025 ជារថយន្ត SUV ប្រណិតសម្រាប់អ្នកចង់បានទាំងសមត្ថភាពបើកបរផ្លូវ off-road និងការប្រើប្រាស់ប្រចាំថ្ងៃ
    យានយន្ត

    Range Rover Sport Plug-In Hybrid ឆ្នាំ 2025 ជារថយន្ត SUV ប្រណិតសម្រាប់អ្នកចង់បានទាំងសមត្ថភាពបើកបរផ្លូវ off-road និងការប្រើប្រាស់ប្រចាំថ្ងៃ

    April 25, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Range Rover Sport Plug-In Hybrid ឆ្នាំ 2025 មានទំហំតូចល្មម និងងាយស្រួលបើប្រើប្រាស់ វាជារថយន្ត SUV ដែលស្ថិតនៅចំណុចកណ្ដាលនៃ SUV  ដែលជាផលិតផលរបស់ Land Rover។ Range Rover Sport 2025 ជារថយន្ត (SUV) ប្រណិតសម្រាប់អ្នកដែលចង់បានទាំងសមត្ថភាពបើកផ្លូវ (off-road), និងការប្រើប្រាស់ប្រចាំថ្ងៃ ទម្រង់រចនាដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាទំនើប វាគឺជាជម្រើសសមរម្យសម្រាប់អ្នកដែលចង់បានភាពប្រណិត ដោយមិនចង់បានរថយន្តធំ។
    សម្រាប់ម៉ាស៊ីនរបស់វាក៏មិនធម្មតាដែរ ដែលមានរហូតដល់ទៅ 4ជម្រើសសម្រាប់បងប្អូនអ្នកប្រើប្រាស់ ម៉ូដែល P360 SE មានម៉ាស៊ីន 3.0L I6 turbo + Mild Hybrid ផលិតកម្លាំងបាន កម្លាំង: 355 hp កម្លាំងរមួល 500 Nm ល្បឿនសន្ទុះពី 0-100Km ចាយពេល 5.7 វិនាទី។ ម៉ូដែល P400 Dynamic SE មានម៉ាស៊ីនដូច P360 ប៉ុន្តែខ្លាំងជាងដោយផលិតកម្លាំងបាន 395 hp កម្លាំងរមួល 550 Nm ល្បឿនសន្ទុះពី 0-100Km ចាយពេល 5.2 វិនាទី។
    ម៉ូដែល P530 មានម៉ាស៊ីន 4.4L V8 twin-turbo ផលិតកម្លាំងបាន 523 hp កម្លាំងរមួល 750 Nm ល្បឿនសន្ទុះពី 0-100Km ចាយពេល 4.3 វិនាទី។ ម៉ូដែល P550e Plug-in Hybrid (Reviewed separately) ផលិតកម្លាំងបាន 542 hp កម្លាំងរមួល 800 Nm ល្បឿនសន្ទុះពី 0-100Km ចាយពេល 4.3 វិនាទី ដោយវាក៏ភ្ចាប់មកជាមួយអាគុយ 31.8 kWh ប្រភេទថ្ម lithium-ion battery pack វាក៏ច្រើនជាងអាគុយរថយន្ត PHEV ទូទៅ ដើម្បីគាំទ្រចម្ងាយ 82 km ដោយអគ្គិសនីសុទ្ធសម្រាប់ការសាកអគុយ AC Charging (Level 2) វាចាយពេល 5–6 ម៉ោង ដើម្បីសាកពេញ ហើយសម្រាប់ DC Fast Charging អាចសាកពី 0–80% ក្នុងពេល 1 ម៉ោង អាគុយ 31.8 kWh មានទំហំធំសម្រាប់ PHEV, ជួយឲ្យ P550e បើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយជាងគូប្រកួតដូចជា BMW X5 xDrive50e ឬ Porsche Cayenne e-Hybrid។
    ចឹងមួយទៀតបងប្អូនប្រហែលជាចង់ដឹងហើយថាសម្រាប់ការស៊ីសាំងរបស់វាយ៉ាងណាដែរក្នុងចម្ងាយដី 100km មិនថាក្នុងក្រុងឬក្រៅក្រុង ចឹងសម្រាប់ម៉ូដែល P360 / P400: ក្នុងទីក្រុងវាស៊ី  11.8 L/100km ហើយសម្រាប់ផ្លូវលាតឬក៏រត់ទៅតាមខេត្តវាស៊ី  9.4 L/100km ម៉ូដែល P530 V8: ក្នុងទីក្រុងវាស៊ី 12.4 L/100km ហើយសម្រាប់ផ្លូវលាតឬក៏រត់ទៅតាមខេត្តវាស៊ី 10.2 L/100km សម្រាប់P360 ជាកូនខ្លាឃ្មុំដែលមានរូបរាងសមរម្យ, ហើយក៏ស៊ីតិចដែរដោយស៊ីត្រឹមតែ 9.4 L/100km ក្នុងតេស្តជាក់ស្តែងហើយក៏ជាលទ្ធផលល្អសម្រាប់រថយន្តដែកមានទំងន់ 2,444 គីឡូក្រាម។
    Range Rover Sport Plug-In Hybrid ឆ្នាំ 2025 ក៏បានប្រើប្រាស់ប្រព័ន្ធប្រអប់លេខ 8វគ្គអូតូ ដែលភ្ចាប់មកជាមួយប្រព័ន្ធ All-wheel drive (AWD) ជាស្តង់ដារ ប៊ូមខ្យល់ Air suspension អាចលើកឡើង/ចុះបានដើម្បីតម្រូវតាមស្ថានភាពផ្លូវ ជម្រើស Stormer Handling Pack មាន rear-wheel steering និង torque vectoring ផ្តល់នូវការគ្រប់គ្រងបានល្អពេលបើកបរល្បឿនលឿន។
    ការរចនាបទ និងភាពឆ្លាតវៃខាងក្នុងដោយខាងក្នុងមានបែបផែនជា Luxury + Technology ក្នុងការរចនាបទ minimal ដោយមានប៊ូតុងតិច មានជម្រើសស្បែក អេក្រង់ Touchscreen 13.1 អ៊ីញ + អេក្រង់បង្ហាញព័ត៌មានរថយន្ត 13.7 អ៊ីញ Pivi Pro infotainment + Wireless Apple CarPlay / Android Auto Amazon Alexa ក៏មានជាមួយនិងសាកថ្មទូរស័ព្ទឥតខ្សែ
    កៅអីអាចកែសម្រួលបាន 22 របៀប + ម៉ាស្សា + ក្តៅ/ត្រជាក់ មានប្រព័ន្ធបន្សុតខ្យល់ ក្នុងរថយន្តការពារ វីរុស និងក្លិនពីខាងក្រៅចូលមកខាងក្នុង ចម្រាប់ speakerMeridian 29 គ្រាប់ មានបង្កប់ក្នុងកៅអីផងដែរ។ សុវត្ថិភាពក៏មានមកជាមួយ Auto Emergency Braking (AEB) Lane-Keeping Assist, Adaptive Cruise Control, Camera 360-degree, Driver attention monitoring។សម្រាប់តម្លៃមានទៅតាមជម្រើសនិងម៉ូដែលដោយម៉ូដែល P360 SE មានតម្លៃ $81,325 ម៉ូដែល P400 Dynamic SE មានតម្លៃ $90,000 ម៉ូដែល P530 Dynamic SE មានតម្លៃ $115,000 ម៉ូដែល P530 Autobiography មានតម្លៃ $125,025 និងម៉ូដែល P550e Plug-in Hybrid $141,800។

    ពាណិជ្ជកម្ម
    Range Rover Range Rover Sport Range Rover Sport Plug-In Hybrid
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi ប្រកាសចេញ REDMI Turbo 4 Pro តម្លៃខ្ទង់ ៣០០ដុល្លារ នៅចិន បំពាក់ថ្មធំជាងជំនាន់មុខ 7550mAh
    Next Article ឈីប 1.4nm របស់ TSMC នឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ 2028

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.