ក្រុមហ៊ុន Chery បានបង្ហាញជាផ្លូវការនូវរថយន្ត Tiggo 9L ដែលបានគេស្គាល់ថាជា “រថយន្ត SUV សមាជិកគ្រួសារធំ” នៅពិព័រណ៍រថយន្តសាងហៃឆ្នាំ ២០២៥។ រថយន្តថ្មីនេះនឹងត្រូវបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនបី និងប្រព័ន្ធជំនួយបើកបរដ៏ឆ្លាតវៃ Falcon 700 របស់ Chery។ ទោះបីឈ្មោះមានភាពស្រដៀងនឹង Chery Tiggo 9 ដែលកំពុងមានលក់ក្នុងទីផ្សារបច្ចុប្បន្ន ក៏ដោយទាំងពីរមានភាពខុសគ្នា និងមិនទាក់ទងគ្នាទេ។
ចំពោះរចនាប័ទ្ម ភ្លើងមុខនិងភ្លើងក្រោយទំរង់អក្សរ H មានន័យថា “វីរបុរស” (Hero) និង “ផ្ទះ” (Home) ដោយមាននិមិត្តសញ្ញាអក្សរបង្ហាញនៅកណ្តាល។ ភ្លើងមុខទាំងពីរត្រូវបានភ្ជាប់គ្នាដោយខ្សែពន្លឺ LED ដើរឆ្លងកាត់លើសញ្ញាអក្សរ។ ខាងក្រោយក៏ដូចគ្នា ដោយមានអក្សរនៅកណ្ដាលភ្លើងក្រោយទាំងពីរ។
ពីចំហៀង រថយន្ត Chery Tiggo 9L មានការរចនាដោយបង្ហាញពីសមត្ថភាពល្អជាមួយនឹងកង់ធំ, កាងជាប់ដំបូល, និងកង់អាលុយមីញ៉ូម ២០អ៊ី ។ ប្រព័ន្ធជំនួយបើកបរ Falcon 700 នឹងទទួលព័ត៌មានពី lidar ដែលដាក់លើដំបូល និងកាមេរ៉ាដែលដាក់នៅក្រឡោកកញ្ចក់។ សម្រាប់ ប្រព័ន្ធ Falcon មានចែកជាចំនួនបីកម្រិតគឺ Falcon 500, 700 និង 900។ កម្រិត 500 និង 700 គាំទ្រកម្រិតជំនួយបើកបរ L2 ខណៈដែល 900 អាចសម្រេចបានដល់កម្រិតជំនួយ L3។
ថាមពលនឹងមកពីប្រព័ន្ធ Kunpeng Super Performance Hybrid CDM-S របស់ Chery ដែលរួមមានម៉ូទ័រអគ្គិសនីចំនួនបី។ រថយន្តនេះនឹងមានបំពាក់ប្រព័ន្ធ CDC (continuous damping control)។ ប្រព័ន្ធ Kunpeng ត្រូវបានបែងចែកជាចំណែកធំៗដូចជា: CDM/CEM សំរាប់ការសន្សំថាមពលខ្ពស់, CDM-S/CEM-S សំរាប់សមត្ថភាពខ្ពស់, CDM-O/CEM-O សំរាប់សមត្ថភាពជិះផ្លូវភ្នំខ្លាំង។
ក្នុងចំណោមនេះ CDM/CEM នឹងត្រូវដំឡើងលើម៉ូដែល Fulwin A8, T8, T9 និង Shanhai L6, L7, L9។ CDM-S/CEM-S នឹងដំឡើងលើ Yaoguang CDM, VX CDM, Fulwin T10 និង A9។ ចំណែក CDM-O/CEM-O នឹងដំឡើងលើ Shanhai T2 និង Zongheng G700។
ចំពោះផ្នែកខាងក្នុង រថយន្តនេះនឹងបំពាក់ដោយប្រព័ន្ធ AI Smart Cockpit ដែលមានបំពាក់ឈីប 3nm។ ផ្ទៃ Dash Board មានអេក្រង់ចំនួនបី រួមមានអេក្រង់មើលសញ្ញាសម្រាប់អ្នកបើកបរ, អេក្រង់គ្រប់គ្រងកណ្ដាល, និងអេក្រង់កម្សាន្តសម្រាប់អ្នកអង្គុយជាប់ម្ខាង។ ផ្នែកក្នុងមានការរចនាស្ទាយ (Hardcore) ដោយមានចំណុចចាប់ដៃនៅមុខអ្នកបើកបរ និងអ្នកជិះជាប់ម្ខាង។ ហើយសម្រាប់កាលបរិច្ឆេទចូលទីផ្សារ និងតម្លៃមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
រថយន្ត SUV Chery Tiggo 9L បានបង្ហាញជាផ្លូវការនៅពិព័រណ៍រថយន្តសាងហៃឆ្នាំ ២០២៥ មានអ្វីដែលពិសេសច្រើន
1 Min Read