Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Cupra Terramar ជារថយន្ត​ SUV របស់ប្រទេសអេស្ប៉ាញបានកើតក្នុងទឹកដីរបស់សហរដ្ធអាមេរិក មានជាប្រភេទ PHEV តម្លៃ​ 5ម៉ឺនជាង
    យានយន្ត

    Cupra Terramar ជារថយន្ត​ SUV របស់ប្រទេសអេស្ប៉ាញបានកើតក្នុងទឹកដីរបស់សហរដ្ធអាមេរិក មានជាប្រភេទ PHEV តម្លៃ​ 5ម៉ឺនជាង

    April 28, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នេះគឺជារថយន្ត SUV របស់អេស្ប៉ាញដែលបានកើតក្នុងទឹកដីរបស់សហរដ្ធអាមេរិក មានឈ្មោះថា Cupra Terramar ដើមកំណើតរបស់ Cupra ជាការបង្កើតឈ្មោះដោយបញ្ចូលពាក្យ “cup” និង “racing” ដែលមានដើមកំណើតជាម៉ាកពីអេស្ប៉ាញ។ តាំងពីឆ្នាំ 2018 មក Cupra បានក្លាយជាម៉ាកឯករាជ្យ ហើយលក់បានកើនឡើងរៀងរាល់ឆ្នាំ។
    ឥឡូវនេះ Cupra មានផែនការចូលទីផ្សារ អាមេរិក ដោយស្ថិតក្នុងចន្លោះ រវាង Volkswagen និង Audi ម៉ូដែល Cupra ផ្តល់ជម្រើស Terramar ជាមួយម៉ាស៊ីនសាំង និងម៉ាស៊ីនប្រើសាំង+អគ្គិសនី ដែលមានកម្លាំងចាប់ពី 148 ដល់ 201 សេះ។ ដោយម៉ូដែល VZ ដែលជាប្រភេទល្បឿនលឿន (“veloz” មានន័យថា “លឿន” ជាភាសាស្ប៉ាញ)។ Terramar VZ ជាប្រភេទម៉ាស៊ីនសាំង ប្រើម៉ាស៊ីន 2.0-លីត្រ turbocharged បង្កើតថាមពល 261 សេះ និងកម្លាំងរមួល 400 ន្យូតុងម៉ែត្រ (Nm) ប្រើប្រាស់ប្រអប់លេខ ៧វគ្គ និងប្រព័ន្ធបង្វិលកង់ (AWD)។ សម្រាប់ម៉ូដែល Terramar VZ PHEV ប្រើម៉ាស៊ីន 1.5-លីត្រ turbocharged ភ្ចាប់មកជាមួយម៉ូទ័រអគ្គិសនី បង្កើតថាមពល 268 សេះ ប្រើប្រាស់ប្រអប់លេខ ៦វគ្គ និងនិងប្រព័ន្ធបង្វិលកង់ (FWD)។ Terramar VZ ជាប្រភេទម៉ាស៊ីនសាំង 2.0T មានថាមពលសេះតិចជាង PHEV ស្រាលជាង PHEV 154.22 គីឡូក្រាម Terramar VZ 2.0T អាចរត់ពី 0 ទៅ 100 Km ក្នុងរយៈពេល 5.9 វិនាទី ខណៈ PHEV ត្រូវការពេល 7.3 វិនាទី។ PHEV មានកម្លាំងពីម៉ូទ័រអគ្គិសនី 329.7 Nm ហើយកើនដល់400.0 Nm នៅពេលម៉ាស៊ីនសាំងបានបញ្ឆេះចូលរួមម៉ូទ័រអគ្គិសនី វាភ្ចាប់មកជាមួយថ្ម 20-kWh វាអាចបើកដោយអគ្គិសនីសុទ្ធបានចម្ងាយ 120.7 គីឡូម៉ែត្រ។
    រចនាប័ទ្មបែបអេស្ប៉ាញពីខាងក្រៅ Terramar VZ PHEV និង 2.0T មើលមិនខុសគ្នាទេ លើកលែងតែកន្លែងសាកថ្ម និងផ្ទៃផ្ទុកខាងក្រោយតូចជាងបន្តិច។ រចនាប័ទ្មរបស់វាមានមុខមាត់ទាក់ទាញជាមួយភ្លើងមុខទម្រង់ភ្នែកសត្វដែលមានចង្កោមធំៗ ភ្លើងបំភ្លើពេលថ្ងៃមានទំរង់ជាត្រីកោណ ប៉ាណាមានរន្ធខ្យល់ធំ កាងមុខកាចមានរន្ធជ្រែកខ្យល់បានល្អ និងដំបូលម៉ាស៊ីនមានភ្លីជា Aerodynamics។
    រចនាប័ទ្មផ្នែកខាងក្នុង (Interior Design) ការរចនាសម្រាប់អ្នកបើកបរ Dashboard ត្រូវបានរចនាឲ្យបង្រួមមកកាន់អ្នកបើកបរ ដើម្បីបង្កើនអារម្មណ៍ផ្ទាល់ខ្លួននិងផ្តល់ការត្រួតពិនិត្យលើមុខងារទាំងអស់នៅក្នុងរថយន្តបានងាយស្រួល សម្ភារៈមានគុណភាពខ្ពស់ប្រើសម្ភារៈដូចជា ស្បែកល្អ ប៉ះទៅទន់  មានអេក្រង់ touch infotainment 12.9 អ៊ីញ ដ៏ធំ ដែលគ្រប់គ្រងមុខងារ Navigation, Media, Setting, និងការគ្រប់គ្រង Touch-sensitive ខាងក្រោមអេក្រង់ មានប៊ូតុង touch សម្រាប់កំណត់សីតុណ្ហភាព (climate control) និងបញ្ជា ដំឡើងសំលេង។ ប្រើបច្ចេកវិទ្យាភ្លើង ambient lighting  មានរចនាប័ទ្មត្រីកោណ តាមបែបសញ្ញាដែលក្លាយជាភាពសម្គាល់របស់ Cupra ហើយក៏មានភ្ចាប់មកជាមួយ wireless Apple CarPlay និង Android Auto មាន wireless charging  សម្រាប់ស្មាតហ្វូន ប្រព័ន្ធសំឡេងជម្រើសពិសេស (អាចជ្រើសរើស Beats Audio ឬប្រព័ន្ធសម្លេងផ្សេងទៀត)។ មាន head-up display ជាជម្រើស (បញ្ចាំងព័ត៌មានលើកញ្ចក់មុខអ្នកបើកបរ) សម្រាប់ម៉ូដែល VZ ។
    Terramar VZ PHEV បង្ហាញពីអនាគត Cupra ល្អរបស់ខ្លួន ដោយ Terramar VZ 2.0T ក៏បង្ហាញពីគំរូល្អមួយដែល ហើយនេះក៏ជាតម្លៃរបស់ម៉ូដែលទាំងពីរសម្រាប់ Terramar VZ ជាប្រភេទម៉ាស៊ីនសាំង ប្រើម៉ាស៊ីន 2.0-លីត្រ turbocharged មានតម្លៃ $59,674 និង Terramar VZ PHEV មានតម្លៃ $57,956។ ហើយសម្រាប់ងបប្អូនយល់យ៉ាងណាដែរជួយខំមិនម្នាក់មួយមើលថាឡានអេស្ប៉ាញនេះទៅរួចជាមួយឡានចិនដែរទេ?

    ពាណិជ្ជកម្ម
    Cupra Terramar
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត SUV Chery Tiggo 9L បានបង្ហាញជាផ្លូវការនៅពិព័រណ៍រថយន្តសាងហៃឆ្នាំ ២០២៥​ មានអ្វីដែលពិសេសច្រើន
    Next Article ចាប់ពីឆ្នាំក្រោយទៅ iPhone ទាំងអស់ដែលលក់នៅអាមេរិកនឹងវៃតែម “Made in India”

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.