Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ
    ព័ត៌មានថ្មីៗ

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    តាមលទ្ធផលការផ្ទៀងផ្ទាត់ស្តង់ដារប្រើប្រាស់ថាមពល រថយន្តអគ្គិសនីសុទ្ធនេះ អាចបើកបានចម្ងាយដល់ 1,006 គីឡូម៉ែត្រ ក្នុងការសាកពេញមួយដង ហើយគ្រោងនឹងចូលទីផ្សារឆាប់ៗនេះ ជាម៉ូដែលឆ្នាំ 2026។ Yangwang U7 ត្រូវបានដាក់លក់ជាលើកដំបូងនៅប្រទេសចិន ក្នុងខែមីនា ឆ្នាំ 2025 ជាមួយតម្លៃចាប់ផ្តើម 90,050 ដុល្លារ ហើយជាម៉ូដែលទី 3 ក្រោមម៉ាករថយន្តប្រណីតរបស់ BYD។ Yangwang U7 ជំនាន់កែប្រែថ្មីក្នុងដំណើរការផ្ទៀងផ្ទាត់ស្តង់ដារគេឃើញថា ម៉ូដែលថ្មីនេះ អាចទទួលបានជម្រើសបន្ថែមកម្លាំងពី 960 kW (1,287 សេះ) ទៅ 1,000 kW (1,341 សេះ)។
    ការប្រើប្រាស់ថាមពលរបស់ Yangwang U7 ជំនាន់ថ្មី ត្រូវបានបង្ហាញនៅប្រទេសចិនដោយលទ្ធផល រថយន្តដែលបំពាក់ថ្ម 150 kWh នេះ មានអត្រាប្រើប្រាស់ថាមពលត្រឹម 17.7 kWh ក្នុង 100 Km បើប្រៀបធៀប ម៉ូដែលចាស់ដែលប្រើថ្ម 135 kWh LFP មានអត្រាប្រើប្រាស់ថាមពល 19.7 kWh ក្នុង 100 Km  និងមានចម្ងាយបើកបរអគ្គិសនី 720 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។ ទោះបីទម្ងន់រថយន្តថ្មី កើនឡើង 100 គីឡូក្រាម ក៏ដោយ BYD អាចកាត់បន្ថយការប្រើប្រាស់ថាមពលបានប្រហែល 10% ដែលធ្វើឱ្យចម្ងាយបើកបរកើនឡើង 206 គីឡូម៉ែត្រ។ គួរឱ្យកត់សម្គាល់ថាជម្រើសស្តង់ដារ Yangwang U7 ដែលប្រើម៉ូទ័រអគ្គិសនី 4 គ្រឿង មានកម្លាំងសរុប 960 kW ប៉ុណ្ណោះ ដែលអាចបើកបានចម្ងាយ 1,006 គីឡូម៉ែត្រ។ ចំណែកជម្រើសខ្ពស់មានកម្លាំងដល់ទៅ 1,000 kW អាចបើកបរបានប្រហែល 860 គីឡូម៉ែត្រ ក្នុងរបៀប BEV តាមទិន្នន័យរបស់អាជ្ញាធរ។
    Yangwang U7 ជារថយន្តសេដានប្រណីតទ្វារ 4 ដែលមានទំហំធំបណ្តោយ 5,265 មម/ទទឹង 1,998 មម/កម្ពស់ 1,517 មម និងចម្ងាយអ័ក្សកង់ពីមុខទៅក្រោយ 3,160 មម។ វាប្រើម៉ូទ័រអគ្គិសនីប្រភេទ Permanent Magnet Synchronous 4 គ្រឿង ដែលក្នុងមួយគ្រឿងៗមានកម្លាំងអតិបរមា 240 kW កម្លាំងសរុប 960 kW និងអាចស្ទុះពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 2.9 វិនាទី។
    ក្រៅពីជម្រើស BEV Yangwang U7 ក៏មានជម្រើស PHEV ផងដែរ ដែលបំពាក់ម៉ាស៊ីន 2.0 លីត្រ ជាមួយម៉ូទ័រអគ្គិសនី 4 គ្រឿង និងថ្ម 52.4 kWh LFP អាចបើកបរដោយអគ្គិសនីបាន 200 គីឡូម៉ែត្រ ជាមួយធុងប្រេង 60 លីត្រ វាអាចបើកបានចម្ងាយសរុបដល់ 1,000 គីឡូម៉ែត្រ។ Yangwang U7 ក៏មានបច្ចេកវិទ្យាដូចជា ប្រព័ន្ធបត់កង់ខាងក្រោយ (Rear-wheel steering), ប្រព័ន្ធប៊ូមហ៊ីដ្រូលិក និងប្រព័ន្ធគ្រប់គ្រងរាងកាយរថយន្តដោយអេឡិចត្រូនិកពិសេស។ តម្លៃរថយន្តនេះ ស្ថិតនៅចន្លោះ 628,000 ដល់ 708,000 យ័ន (ប្រហែល 90,050 – 101,525 ដុល្លារ)។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleToyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.