ប្រសិនបើអ្នកទាំងអស់គ្នាបានតាមដានព័ត៌មានប្រហែលជាដឹងហើយថា Apple បាននិងកំពុងធ្វើការជំរុញយ៉ាងខ្លាំងដើម្បីបង្វែរការផលិតផលិតផលរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌាវិញ ពោលគឺពួកគេនឹងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន នៅពេលដែលស្ថានភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែតានតឹង។
ក្នុងនោះ បើយោងតាមការចុះផ្សារពីសារព័ត៌មានធំៗបានឲដឹងថា ចាប់ពីចុងឆ្នាំ ២០២៦ តទៅ ផលិតផលទាំងអស់របស់ Apple រួមទាំង iPhone ដែលដាក់លក់នៅក្នុុងទីផ្សារអាមេរិកនឹងត្រូវនាំចូលពីប្រទេសឥណ្ឌាវិញ ដើម្បីជំនួសឲការនាំចូលពីការនាំចូលពីប្រទេសចិនកាលពីមុនដែលកំពុងរង់នូវការដាក់ពន្ធជាខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។
ជាមួយគ្នានេះ ក្រុមហ៊ុន Apple ផ្ទាល់ក៏បាននិងកំពុងសហការជាមួយដៃគូរបស់ខ្លួនដូចជាក្រុមហ៊ុន Foxconn និង Tata Group ដើម្បីពង្រីកសមត្ថភាពផលិតកម្មនៅក្នុងប្រទេសឥណ្ឌាផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការផលិត iPhone អាចបត់បាន ឬម៉ូដែល iPhone សេរ៊ីថ្មីៗ នៅតែអាស្រ័យលើការផលិតនៅប្រទេសចិនដដែលដោយសារតែជំនាញ និងបច្ចេកវិទ្យាថ្មីៗក្នុងការផលិត។ ខណៈពេលបច្ចុប្បន្ននេះ ការផលិត iPhone សម្រាប់ម៉ូដែលធម្មតានៅប្រទេសឥណ្ឌាគឺមានគុណភាព និងស្តង់ដារស្មើនឹងប្រទេសចិន ប៉ុន្តែមានការចំណាយខ្ពស់ជាងបន្តិច៕