Browsing: US

ស្របពេលដែលប្រទេសជាច្រើននៅទូទាំងពិភពលោកទាំងមូលកំពុងមានភាពរីកចម្រើនខ្លាំងនៅក្នុងវិស័យទេសចរណ៍ ក្នុងនោះ សហរដ្ឋអាមេរិកវិញ គឺត្រូវបានគេរាយការណ៍បាន និងកំពុងជួបប្រទះទៅនឹងវិបត្តិដ៏ធ្ងន់ធ្ងរចំពោះការទាក់ទាញភ្ញៀវទេសចរបរទេស។ បើយោងតាមការរាយការណ៍នាពេលថ្មីៗនេះបានឲដឹងថា ក្នុងឆ្នាំ២០២៥ នេះ សហរដ្ឋអាមេរិក គឺអាចនឹងខាតបង់សេដ្ឋកិច្ចដល់ទៅ ២៩ ពាន់លានដុល្លារ និងបាត់បង់ការងាររាប់លានកន្លែងឯណ្ណោះ ដែលសារតែចំនួនអ្នកធ្វើដំណើររបរទេសជាច្រើនគឺបានប្រកាសលុបចោលការធ្វើដំណើរទៅកាន់ប្រទេសមួយនេះ។ ចំពោះមូលហេតុសំខាន់ដែលបណ្តាលឲ្យភ្ញៀវបរទេសបាត់បង់ចំណាប់អារម្មណ៍ទៅលើសហរដ្ឋអាមេរិក គឺកើតចេញពីគោលនយោបាយរបស់រដ្ឋាភិបាលលោក Donald Trump ដែលបានរឹតបន្តឹងក្នុងការធ្វើដំណើរទៅប្រទេសខ្លួន ក៏ដូចជាការបង្កើតពន្ធនាំចូលខ្ពស់…

យោងតាម Bloomberg គឺបានរាយការណ៍ឲដឹងថា នៅក្នុងពេលនេះ សហរដ្ឋអាមេរិក គឺបានរៀបចំការត្រួតពិនិត្យទៅលើការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសថៃហើយ ដើម្បីរារាំងនូវការចូលប្រើប្រាស់ដោយប្រយោលរបស់ប្រទេសចិនទៅកាន់បន្ទះឈីប AI ទាំងនេះ។ ក្នុងវិធានការថ្មីទាំងនេះ សហរដ្ឋអាមេរិក គឺទាមទារឲ្យក្រុមហ៊ុនដែលនាំចេញនូវបន្ទះឈីប AI កម្រិតខ្ពស់ៗដូចជា H100 របស់ក្រុមហ៊ុន Nvidia…

បន្ទាប់ពីជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ ពេលនេះ ចិន និងសហរដ្ឋអាមេរិក បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរហើយ។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មរបស់ចិនបានប្រកាសថា កិច្ចព្រមព្រៀងថ្មីនេះ គឺត្រូវបានចុះហត្ថលេខាក្រោយពេលមានការចរចាដ៏សំខាន់មួយនៅទីក្រុងឡុងដ៍នៅដើមខែមិថុនា។ គួរបញ្ជាក់ថា បើទោះបីជាខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲដឹងក៏ដោយ ក៏មានការរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកនឹងលុបចោលនូវការរឹតបន្តឹងពាណិជ្ជកម្មខ្លះៗលើទំនិញចិន ខណៈពេលដែលរដ្ឋាភិបាលចិនវិញ ក៏នឹងអនុញ្ញាតឱ្យមាននូវការនាំចេញវត្ថុធាតុដើមមួយចំនួនដូចជារ៉ែកម្រទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ៕ ប្រភពៈ idnfinancials

នៅក្នុងពេលថ្មីៗនេះ អង្គការ Trump ដែលដឹកនាំដោយកូនប្រុសរបស់លោក Donald Trump គឺ Donald Jr. និង Eric Trump បានប្រកាសចេញនូវសេវាកម្មអ៊ីនធឺណិតតាមទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Trump Mobile ដោយសេវាកម្មនេះនឹងចាប់ផ្តើមដំណើរការនៅសហរដ្ឋអាមេរិក សម្រាប់ជាជម្រើសថ្មីរបស់ប្រជាជនអាមេរិកក្នុងការប្រើប្រាស់ ហើយវាក៏ជាផ្នែកមួយនៃអាជីវកម្មរបស់គ្រួសារលោក Trump ក្រៅពីវិស័យនយោបាយផងដែរ។…

បន្ទាប់ពីមានការព្រួយបារម្ភអំពីផ្នែកសន្តិសុខជាតិ និងការបោកបញ្ឆោតដោយក្រុមហ៊ុនចិន Huawei និង SMIC ពេលនេះ ក្រសួងពាណិជ្ជកម្មរបស់តៃវ៉ាន់បានសម្រេចចិត្តហាមឃាត់ការនាំចេញបន្ទះឈីបទំនើបៗជាច្រើនរបស់ខ្លួនទៅកាន់ក្រុមហ៊ុនទាំងពីរនេះហើយ។ ក្នុងនោះ ការសម្រេចចិត្តនេះ មិនមែនកើតឡើងដោយសារតែតៃវ៉ាន់នោះទេ ប៉ុន្តែវាជាសម្ពាធ និងការសហការរវាងតៃវ៉ាន់ជាមួយនាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ពោលគឺដោយសារតែបន្ទះសៀគ្វីរបស់ក្រុមហ៊ុន TSMC ត្រូវបានផលិតដោយប្រើប្រាស់នូវបច្ចេកវិទ្យារបស់អាមេរិក ដូចនេះក្រុមហ៊ុន TSMC ត្រូវតែស្ថិតនៅក្រោមគ្រប់គ្រងតាមច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក។ គួរឲដឹងថា ការសម្រេចចិត្តរួមនេះ…

នៅថ្ងៃពុធ ទី ២៨ ខែឧសភា ឆ្នាំ ២០២៥ តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានប្រកាសចេញនូវសេចក្តីសម្រេចមួយដ៏សំខាន់ដើម្បីរារាំងការដំឡើងពន្ធនាំចូលជាច្រើនដែលបង្កើតឡើងក្នុងអំឡុងរដ្ឋាភិបាលលោក Donald Trump ដែលបានប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី ក្នុងការប្រើពន្ធគយជាវិធានការសេដ្ឋកិច្ច ដោយពន្ធទាំងនោះបានជះឥទ្ធិពលខ្លាំងលើក្រុមហ៊ុនតូច ក្រុមហ៊ុនធំ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋធម្មតា។ នៅពេលដែលតុលាការបានប្រកាសចេញនូវសេចក្តីសម្រេចមួយនេះ ខាងសេតវិមានក៏បានឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ ដោយការប្តឹងឧទ្ធរណ៍ភ្លាមៗផងដែរថា ការសម្រេចនេះគឺមានភាពមិនសមស្រប។ ក្នុងនោះ…

ក្នុងសម្ពាធនយោបាយពាណិជ្ជកម្មសកលកំពុងមានការកើនឡើងខ្លាំង សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសសម្រេចអនុវត្តដោយចុះនូវកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចុះពន្ធលើទំនិញចិនពី ១៤៥% ទៅ ៣០% ខណៈប្រទេសចិនវិញក៏នឹងបន្ថយពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០% ផងដែរ។ គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ គឺត្រូវបានដឹកនាំដោយលោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន…

បន្ទាប់ពីការប្រកាសចេញនូវគោលនយោបាយថ្មីដោយចាប់បង្ខំឲក្រុមហ៊ុនធំជាច្រើនរបស់ខ្លួនវិលចូលមកធ្វើផលិតកម្មក្នុងស្រុកវិញ ពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចេញមកបញ្ចាក់ច្បាស់ៗថា លោកក៏ចង់វិលត្រលប់មកធ្វើផលិតកម្មនៅក្នុងស្រុកវិញតាមការស្នើរសុំរបស់រដ្ឋាភិបាលដែល ប៉ុន្តែត្រូវដោះស្រាយបញ្ហាដ៏សំខាន់ៗមួយនេះជាមុនសិនមុនធ្វើការផ្លាស់ប្តូរនេះបាន។ បើតាមសម្តីរបស់លោក Tim Cook បានឲដឹងថា ប្រសិនបើលោកចង់ផលិត iPhone នៅក្នុងសហរដ្ឋអាមេរិក គាត់គឺត្រូវការក្រុមមនុស្សយន្តដែលមានកម្រិតខ្ពស់ ដើម្បីអាចធ្វើការងារដោយមានភាពជាក់លាក់ ស្តង់ដារ…

ប្រសិនបើអ្នកទាំងអស់គ្នាបានតាមដានព័ត៌មានប្រហែលជាដឹងហើយថា Apple បាននិងកំពុងធ្វើការជំរុញយ៉ាងខ្លាំងដើម្បីបង្វែរការផលិតផលិតផលរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌាវិញ ពោលគឺពួកគេនឹងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន នៅពេលដែលស្ថានភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែតានតឹង។ ក្នុងនោះ បើយោងតាមការចុះផ្សារពីសារព័ត៌មានធំៗបានឲដឹងថា ចាប់ពីចុងឆ្នាំ ២០២៦​​ តទៅ ផលិតផលទាំងអស់របស់ Apple រួមទាំង iPhone ដែលដាក់លក់នៅក្នុុងទីផ្សារអាមេរិកនឹងត្រូវនាំចូលពីប្រទេសឥណ្ឌាវិញ ដើម្បីជំនួសឲការនាំចូលពីការនាំចូលពីប្រទេសចិនកាលពីមុនដែលកំពុងរង់នូវការដាក់ពន្ធជាខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple ផ្ទាល់ក៏បាននិងកំពុងសហការជាមួយដៃគូរបស់ខ្លួនដូចជាក្រុមហ៊ុន…

បន្ទាប់ពីប្រកាសកែប្រែនយោបាយពន្ធរបស់ខ្លួនទៅលើប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងពិចារណាអំពីការបញ្ចុះពន្ធគយខ្លះលើទំនិញនាំចូលពីចិន និងប្រទេសផ្សេងទៀតនៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ បន្ទាប់ពីមានការប្រកាសមួយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបភ្លាមៗថា ទ្វារផ្ទះរបស់ពួករង់់ចាំសម្រាប់ការចរចានេះជានិច្ច ប៉ុន្តែបើគិតមកត្រឹមពេលនេះ គឺគ្មានភាគីណាលូកដៃទៅចរចាមុននៅឡើយនោះទេ។ គួរបញ្ជាក់ថា ប្រសិនបើការបញ្ចុះពន្ធនេះអាចសម្រេចបានដោយជោគជ័យពិតមែន នោះវានឹងក្លាយជាការបើកផ្លូវថ្មីសម្រាប់ការចរចា និងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកំពុងតែក្លាយជាបញ្ហាទាក់ទាញចំណាប់អារម្មណ៍នៅលើឆាកពិភពលោកយ៉ាងខ្លាំង…