Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ការដាក់​ពន្ធ​ជាច្រើនរបស់​ត្រាំត្រូវបានតុលាការសម្រេចលុបចោលដោយសារការប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី!
    ព័ត៌មានថ្មីៗ

    ការដាក់​ពន្ធ​ជាច្រើនរបស់​ត្រាំត្រូវបានតុលាការសម្រេចលុបចោលដោយសារការប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី!

    May 30, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅថ្ងៃពុធ ទី ២៨ ខែឧសភា ឆ្នាំ ២០២៥ តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានប្រកាសចេញនូវសេចក្តីសម្រេចមួយដ៏សំខាន់ដើម្បីរារាំងការដំឡើងពន្ធនាំចូលជាច្រើនដែលបង្កើតឡើងក្នុងអំឡុងរដ្ឋាភិបាលលោក Donald Trump ដែលបានប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី ក្នុងការប្រើពន្ធគយជាវិធានការសេដ្ឋកិច្ច ដោយពន្ធទាំងនោះបានជះឥទ្ធិពលខ្លាំងលើក្រុមហ៊ុនតូច ក្រុមហ៊ុនធំ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋធម្មតា។

    នៅពេលដែលតុលាការបានប្រកាសចេញនូវសេចក្តីសម្រេចមួយនេះ ខាងសេតវិមានក៏បានឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ ដោយការប្តឹងឧទ្ធរណ៍ភ្លាមៗផងដែរថា ការសម្រេចនេះគឺមានភាពមិនសមស្រប។

    ពាណិជ្ជកម្ម

    ក្នុងនោះ ការដាក់បណ្តឹងនេះ ត្រូវបានធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញមួយឈ្មោះ Liberty ដែលតំណាងឱ្យអាជីវកម្មខ្នាតតូចៗចំនួន ៥ ដោយពួកគេបានអះអាងថា ការដាក់ពន្ធគយនាំចូលរបស់លោក Donald Trump បានបង្កឲមានការខូចខាតដល់អាជីវកម្មក្នុងស្រុកជាច្រើន និងបណ្ដាលឱ្យមានការកើនឡើងនៃតម្លៃទំនិញ និងការបាត់បង់ការងារ។

    ជាមួយគ្នានេះ ចៅក្រមក៏បានសម្រេចឱ្យផ្អាកការអនុវត្តន៍ពន្ធនាំចូលសរុប ១០% លើទំនិញពីប្រទេសជាច្រើន ព្រមទាំងពន្ធ ៣០% លើទំនិញចិន និង ២៥% របស់ប្រទេសម៉ិកស៊ិក និងកាណាដា ផងដែរ ប៉ុន្តែពន្ធរថយន្ត និងសម្ភារៈខ្លះៗនៅតែបន្តអនុវត្តបានដដែល ដោយសារស្ថិត និងស្របតាមច្បាប់ដែលបានកំណត់៕

    ប្រភពៈ idnfinancials

    Donald Trump Tariffs US
    Share. Facebook Telegram WhatsApp
    Previous ArticleSony នឹងឈប់ផលិតទូរស័ព្ទដោយខ្លួនឯង ហើយឲក្រុមហ៊ុនផ្សេងផលិតជំនួសវិញ!
    Next Article រថយន្តសេដានប្រណិត Yangwang U7 ពីក្រុមហ៊ុន BYD ដែលបានរង់ចាំជាយូរពេលនេះ បានចេញពីរោងចក្រជាផ្លូវការនៅប្រទេសចិនហើយ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.