Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្តសេដានប្រណិត Yangwang U7 ពីក្រុមហ៊ុន BYD ដែលបានរង់ចាំជាយូរពេលនេះ បានចេញពីរោងចក្រជាផ្លូវការនៅប្រទេសចិនហើយ
    យានយន្ត

    រថយន្តសេដានប្រណិត Yangwang U7 ពីក្រុមហ៊ុន BYD ដែលបានរង់ចាំជាយូរពេលនេះ បានចេញពីរោងចក្រជាផ្លូវការនៅប្រទេសចិនហើយ

    May 30, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តសេដាង (Sedan) ប្រណិត Yangwang U7 ពីក្រុមហ៊ុន BYD បានចេញពីរោងចក្រផលិតនៅប្រទេសចិន ដោយរថយន្តអគ្គិសនីដែលមានម៉ូទ័រចំនួន 4 នេះ កំពុងត្រៀមសម្រាប់ដឹកជញ្ជូនទៅអតិថិជន។ ម៉ូដែលនេះបានចាប់ផ្តើមលក់កាលពីថ្ងៃទី 27 មីនា ដោយមានតម្លៃចាប់ពី $87,150 ដុល្លារ ហើយមានគោលបំណងប្រកួតប្រជែងជាមួយរថយន្តសេដាង (Sedan) ប្រណិតពីម៉ាកចាស់ៗ។
    Yangwang U7 គឺជារថយន្តដែលបានរង់ចាំយូរជាងគេនៅក្នុងទីផ្សារចិន វាត្រូវបានបង្ហាញជាសាធារណៈកាលពីខែមករាឆ្នាំមុន នៅខែមេសា ឆ្នាំ 2024 ក្រុមហ៊ុន BYD បានបង្ហាញម៉ូដែលនេះជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តប៉េកាំង។ ទោះជាយ៉ាងណា ការកក់ជាមុនបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ 2024 ហើយការចេញម៉ូដែលជាផ្លូវការមកនៅចុងខែមីនា ឆ្នាំ 2025 ត្រូវការពេល 2 ខែបន្ថែមទៀតដើម្បីចាប់ផ្តើមផលិតទ្រុងទ្រាយធំ។
    ម៉ាកប្រណិត Yangwang របស់ BYD បានចែករំលែករូបថតផ្លូវការនៃក្រុមរថយន្ត U7 ជាលើកដំបូងដែលផលិតចេញពីរោងចក្រ។ នៅក្នុងរូបភាព អាចមើលឃើញថា BYD បានចាប់ផ្តើមផលិតជាមុនជាមួយម៉ូដែលអគ្គិសនីសុទ្ធ (EV) ដែលអាចសម្គាល់បានតាមផ្នែកខាងមុខនៃរថយន្តមានរន្ធខ្យល់តែមួយ។ រថយន្តដែលផលិតជាលើកដំបូងនេះមើលទៅមានពណ៌ស និងប្រើកង់ 21 អ៊ីញ និងកញ្ចក់ខាងជាប្រភេទស្តង់ដារ។ រថយន្តទាំងអស់ត្រូវបានដំឡើងឧបករណ៍ LiDAR នៅលើដំបូល និងផ្នែកខាងក្នុងរថយន្តគឺជាពណ៌ស។
    ម៉ូដែលអគ្គិសនី Yangwang U7 EV មានទំហំតូចជាងម៉ូដែល Plug-in Hybrid (PHEV) វាមានទំហំ 5265/1998/1517 មម វាមានម៉ូទ័រអគ្គិសនី 4 ដោយផ្ដល់កម្លាំងសរុបដល់ទៅ 960 kW (1,287 hp)។ វាអាចបើកពី 0 ទៅ 100 គម/ម៉ោងក្នុងរយៈពេលត្រឹមតែ 2.9 វិនាទី បច្ចុប្បន្នល្បឿនអតិបរមាគឺ 270 គម/ម៉ោង។ ដោយសារតែមានថ្ម 135.5 kWh វាអាចបើកបានចម្ងាយរហូតដល់ 720 គម (ស្តង់ដារ CLTC)។ម៉ូដែល PHEV មានទំហំធំជាង EV ដោយមានទំហំ 5360/2000/1515 មម វាប្រើម៉ូទ័រអគ្គិសនីដូចគ្នា បន្ថែមជាមួយម៉ាស៊ីនសាំង turbo 2.0L ដែលផ្ដល់កម្លាំង 200 kW (268 hp)។ វាផ្ទុកថ្ម 52.4 kWh ដែលអាចបើកបាន 200 គម និងមានធុងសាំង 60 លីត្រ ដែលធ្វើឲ្យចម្ងាយបើកសរុបលើស 1,000 គម។
    ផ្នែកខាងក្នុងមានជម្រើស 4 និង 5 កៅអី នៅកណ្តាលមានអេក្រង់ OLED 12.8 អ៊ីញ។ នៅខាងមុខអ្នកបើកបរ និងអ្នកជិះផ្នែកមុខ មានអេក្រង់ធំៗ 23.6 អ៊ីញ។ ខាងក្រោយមានអេក្រង់ 12.8 អ៊ីញ 2 គ្រាប់សម្រាប់អ្នកជិះខាងក្រោយ។
    កង់ខាងក្រោយអាចបត់បានដល់ 20 ដឺក្រេ ដែលជួយឲ្យមានអង្កត់ផ្ចិតបត់តិចបំផុត 4.85 ម៉ែត្រ រថយន្តនេះប្រើប្រព័ន្ធរជើងក្រោម Disus-Z ដែលមានលក្ខណៈពិសេសគឺប្រើម៉ូទ័រផ្អែកលើចម្លងម៉ាញេទិច។

    ពាណិជ្ជកម្ម

    Yangwang U7 មានតម្លៃលក់ចាប់ពី 628,000 ដល់ 708,000 យ៉ាន់ (ប្រហែល $87,150 – $98,250)។ វាជាម៉ូដែលទី 3 របស់ម៉ាក Yangwang បន្ទាប់ពីរថយន្ត SUV U8 និងរថយន្តកីឡា (Sporty) U9។ ចន្លោះខែមករាដល់មេសា ឆ្នាំ 2025 Yangwang បានដឹកជញ្ជូនរថយន្ត 659 គ្រឿងទៅអតិថិជន ដែលធ្លាក់ចុះ 85.2% បើប្រៀបនឹងឆ្នាំមុន វាក៏មានគូប្រកួតសំខាន់ៗគឺ Mercedes-Benz S-Class, BMW 7 Series និង Audi A8L។

    BYD Yangwang U7
    Share. Facebook Telegram WhatsApp
    Previous Articleការដាក់​ពន្ធ​ជាច្រើនរបស់​ត្រាំត្រូវបានតុលាការសម្រេចលុបចោលដោយសារការប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី!
    Next Article Huawei នឹងប្រកាសចេញនូវថេប្លេតបត់បាននៅក្នុងពេលឆាប់ៗខាងមុខនេះ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.