បន្ទាប់ពីការដាក់ចេញនៅស្មាតហ្វូនបត់ ៣ តង់ នៅចុងឆ្នាំ២០២៤ និងកុំព្យូទ័របត់អេក្រង់បានដំបូងរបស់ខ្លួននៅដើមខែនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា ក៏កំពុងត្រៀមនឹងប្រកាសចេញនូវថេប្លេតបត់បានថ្មីមួយរបស់ខ្លួនបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ក្នុងនោះ បើទោះបីជាគ្មានព័ត៌មានលម្អិតច្បាស់អំពីលក្ខណៈសម្បត្តិនៃថេប្លេតបត់បាននេះក៏ដោយ ក៏វាត្រូវបានគេរាយការណ៏ផងដែរថា នឹងមានអេក្រង់ចន្លោះពី ១២ ទៅ ១៤ អ៊ីញ នៅពេលលាតចេញពេញ ហើយនៅពេលបត់ចូលគ្នាវិញ នឹងក្លាយជាថេប្លេតដែលមានទំហំតូចសមរម្យដែលអាចដាក់ក្នុងកាបូប ឬហោប៉ាវបាន។
ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ផ្ទាក់ក៏មានគម្រោងបង្ហាញចេញនូវទូរស័ព្ទបត់បាន Mate X7 ដែលប្រើបន្ទះឈីប Kirin របស់ខ្លួនផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនត្រូវបានបង្ហាញចេញនៅឡើយទេ៕