នៅថ្ងៃពុធ ទី ២៨ ខែឧសភា ឆ្នាំ ២០២៥ តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានប្រកាសចេញនូវសេចក្តីសម្រេចមួយដ៏សំខាន់ដើម្បីរារាំងការដំឡើងពន្ធនាំចូលជាច្រើនដែលបង្កើតឡើងក្នុងអំឡុងរដ្ឋាភិបាលលោក Donald Trump ដែលបានប្រើប្រាស់សិទ្ធិហួសពីអំណាចរបស់ប្រធានាធិបតី ក្នុងការប្រើពន្ធគយជាវិធានការសេដ្ឋកិច្ច ដោយពន្ធទាំងនោះបានជះឥទ្ធិពលខ្លាំងលើក្រុមហ៊ុនតូច ក្រុមហ៊ុនធំ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋធម្មតា។ នៅពេលដែលតុលាការបានប្រកាសចេញនូវសេចក្តីសម្រេចមួយនេះ ខាងសេតវិមានក៏បានឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ ដោយការប្តឹងឧទ្ធរណ៍ភ្លាមៗផងដែរថា ការសម្រេចនេះគឺមានភាពមិនសមស្រប។ ក្នុងនោះ…
Browsing: Tariffs
ក្នុងសម្ពាធនយោបាយពាណិជ្ជកម្មសកលកំពុងមានការកើនឡើងខ្លាំង សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសសម្រេចអនុវត្តដោយចុះនូវកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចុះពន្ធលើទំនិញចិនពី ១៤៥% ទៅ ៣០% ខណៈប្រទេសចិនវិញក៏នឹងបន្ថយពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០% ផងដែរ។ គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ គឺត្រូវបានដឹកនាំដោយលោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន…
បន្ទាប់ពីប្រកាសកែប្រែនយោបាយពន្ធរបស់ខ្លួនទៅលើប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងពិចារណាអំពីការបញ្ចុះពន្ធគយខ្លះលើទំនិញនាំចូលពីចិន និងប្រទេសផ្សេងទៀតនៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ បន្ទាប់ពីមានការប្រកាសមួយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបភ្លាមៗថា ទ្វារផ្ទះរបស់ពួករង់់ចាំសម្រាប់ការចរចានេះជានិច្ច ប៉ុន្តែបើគិតមកត្រឹមពេលនេះ គឺគ្មានភាគីណាលូកដៃទៅចរចាមុននៅឡើយនោះទេ។ គួរបញ្ជាក់ថា ប្រសិនបើការបញ្ចុះពន្ធនេះអាចសម្រេចបានដោយជោគជ័យពិតមែន នោះវានឹងក្លាយជាការបើកផ្លូវថ្មីសម្រាប់ការចរចា និងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកំពុងតែក្លាយជាបញ្ហាទាក់ទាញចំណាប់អារម្មណ៍នៅលើឆាកពិភពលោកយ៉ាងខ្លាំង…
នៅក្នុងបរិបទនយោបាយពាណិជ្ជកម្មតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន, ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដោយពួកគេបានបញ្ចេញផលិតផលសំខាន់ៗរបស់ខ្លួនពីប្រទេសឥណ្ឌា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ជាផ្នែកមួយនៃការបង្វែរផ្លូវផលិតកម្មនេះ Apple បានជួលយន្តហោះដឹកទំនិញ ដើម្បីដឹក iPhone ប្រហែល 1.5 លានគ្រឿង ឬ 600 តោន ពីឥណ្ឌាទៅសហរដ្ឋអាមេរិក។ សម្រាប់ការធ្វើការផ្លាស់ប្តូរនេះ…