បន្ទាប់ពីជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ ពេលនេះ ចិន និងសហរដ្ឋអាមេរិក បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរហើយ។
ក្នុងនោះ ក្រសួងពាណិជ្ជកម្មរបស់ចិនបានប្រកាសថា កិច្ចព្រមព្រៀងថ្មីនេះ គឺត្រូវបានចុះហត្ថលេខាក្រោយពេលមានការចរចាដ៏សំខាន់មួយនៅទីក្រុងឡុងដ៍នៅដើមខែមិថុនា។
គួរបញ្ជាក់ថា បើទោះបីជាខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲដឹងក៏ដោយ ក៏មានការរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកនឹងលុបចោលនូវការរឹតបន្តឹងពាណិជ្ជកម្មខ្លះៗលើទំនិញចិន ខណៈពេលដែលរដ្ឋាភិបាលចិនវិញ ក៏នឹងអនុញ្ញាតឱ្យមាននូវការនាំចេញវត្ថុធាតុដើមមួយចំនួនដូចជារ៉ែកម្រទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ៕