- ចំនុនទី ១ នោះ គឺ iPhone 17 នឹងទទួលបាននូវអេក្រង់ថ្មីដែលមានទំហំដល់ទៅ ៦,៣អ៊ីញ ឯណ្ណោះ លើសពីនេះវាក៏នឹងនូវ Resolution ដែលមានកម្រិតខ្ពស់ជាងមុនផងដែរ។
- ចំនុចទី ២ គឺ iPhone 17 នឹងទទួលបាននូវជម្រើសពណ៌ថ្មីចំនួន ២ គឺពណ៌ស្វាយ និងពណ៌បៃតង។
- ចំណែកចំនុចទី ៣ នោះគឺ iPhone 17 នេះ នឹងទទួលបាននូវអេក្រង់ដែលមាន Refresh Rate 120Hz ។
- ចំនុចទី ៤ នោះគឺ iPhone 17 នឹងប្រើប្រាស់នូវឈីប A19 ថ្មី ដែលមានប្រសិទ្ធភាពជាងជំនាន់មុន រួមជាមួយប្រព័ន្ធ IOS ថ្មី របស់ Apple គឺ iOS 26។
- ចំនុចទី ៥ គឺ iPhone 17 នឹងប្រើប្រាស់នូវម៉ូឌឹមផ្ទាល់ខ្លួនជាលើកដំបូង។
- ចំនុនទី ៦ គឺ iPhone 17 នឹងទទួលបានការ Upgrade កាមេរ៉ាមុខថ្មី ដែលមានទំហំ 24MP ។
- ចំនុចទី ៧ គឺ iPhone 17 នឹងទទួលថាមពលថ្មថ្មីដែលមានទំហំធំជាងមុន។
- ចំនុចទី ៨ នោះគឺ iPhone 17 នឹងទទួលបាននូវកែប្រែការរចនា Dynamic Island ថ្មីដែលមានទំហំតូច និងប្រសិទ្ធភាពជាមុន។
គួរបញ្ជាក់ថា ព៌ត័មានទាំងនេះគ្រាន់ជាពាក្យចរចាមអារាមដែលសារព៌ត័មានបរទេសបានផ្សព្វផ្សាយតែប៉ុណ្ណោះ ខណៈព៌ត័មានលម្អិតមានតែរង់ចាំការប្រកាសចេញជាផ្លូវការពី Apple តែប៉ុណ្ណោះ ដែលគ្រោងនឹងប្រកាសចេញនៅក្នុងខែកញ្ញា ខាងមុខនេះ៕