- ចំនុនទី ១ នោះគឺ iPhone 17 Pro Max របស់ Apple នឹងទទួលបានការរចនាផ្នែកកាមេរ៉ាថ្មី ដែលមានកម្រិត Premuim ខ្ពស់ជាងមុន។
- ចំណែកចំនុចទី ២ វិញនោះគឺ Apple នឹងផ្លាស់ប្តូរឈ្មោះថ្មីសម្រាប់ iPhone 17 Pro Max របស់ខ្លួន ទៅជា iPhone 17 Ultra វិញ ដើម្បីបង្កើនការលក់ផលិតផល Ultra របស់ខ្លួន រួមជាមួយនឹងការបង្កើនតម្លៃលក់របស់ស្មាតហ្វូន និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
- ចំនុចទី ៣ គឺ iPhone 17 Pro Max នឹងទទួលបានការ Upgrade លេន telephoto ថ្មី ដែលមានទំហំ 48MP ។
- ចំណែកចំនុចទី ៤ គឺ iPhone 17 Pro Max នឹងគាំទ្រការថតវីដេអូក្នុងកម្រិត 8K ជាលើកដំបូង។
- ចំនុចទី ៥ នោះគឺ iPhone 17 Pro Max នឹងប្រើប្រាស់នូវឈីបថ្មី A19 Pro ដែលមានប្រសិទ្ធភាពជាងជំនាន់មុន រួមជាមួយប្រព័ន្ធ IOS ថ្មី របស់ Apple គឺ iOS 26 ។
- ចំនុចទី ៦ គឺ iPhone 17 Pro Max នឹងគាំទ្រការថតវីដេអូជាមួយកាមេរ៉ាទាំងផ្នែកខាងមុន និងខាងក្រោយក្នុងពេលតែមួយ។
- ចំនុចទី ៧ គឺ iPhone 17 Pro Max អាចនឹងប្រើប្រាស់នូវម៉ូឌឹមផ្ទាល់ខ្លួនជាលើកដំបូង។
- ចំនុនទី ៨ គឺ iPhone 17 Pro Max នឹងទទួលបានការ Upgrade កាមេរ៉ាមុខថ្មី ដែលមានទំហំ 24MP ។
- ចំនុនទី ៩ នោះគឺ iPhone 17 Pro Max នឹងទទួលបានការ Upgrade RAM ថ្មី ដល់ 12GB ។
- ចំនុចទី ១០ គឺ iPhone 17 Pro Max នឹងទទួលបានប្រព័ន្ធបន្សាបកម្តៅថ្មីប្រភេទ vapor chamber cooling system ។
- ចំនុចទី ១១ គឺ iPhone 17 Pro Max នឹងទទួលបាននូវថាមពលថ្ម និងដុំសាកថ្មីដែលមានទំហំធំជាងមុន។
- ចំនុចទី ១២ នោះគឺ Apple នឹងកែការរចនា Dynamic Island ថ្មីនៅលើ iPhone 17 Pro Max ដែលមានទំហំតូច និងប្រសិទ្ធភាពជាមុន។
គួរបញ្ជាក់ថា ព៌ត័មានទាំងនេះគ្រាន់ជាពាក្យចរចាមអារាមដែលសារព៌ត័មានបរទេសបានផ្សព្វផ្សាយតែប៉ុណ្ណោះ ខណៈព៌ត័មានលម្អិតមានតែរង់ចាំការប្រកាសចេញជាផ្លូវការពី Apple តែប៉ុណ្ណោះ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ៕