បន្ទាប់ពីបានប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ CES នៅដើមឆ្នាំ ពេលនេះ HDMI បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវលក្ខណៈពិសេសរបស់បច្ចេកវិទ្យា HDMI 2.2 របស់ខ្លួនហើយ ដែលបច្ចេកវិទ្យា HDMI 2.2 នេះ គឺជាការអាប់ដេតដ៏សំខាន់បំផុតសម្រាប់ជួសជុលនូវបញ្ហានានាពី HDMI 2.1 និងបន្ថែមនូវលក្ខណៈពិសេសថ្មីៗជាច្រើន។
ក្នុងនោះ វាអាចបញ្ជូនទិន្នន័យបានរហូតដល់ 96Gb ក្នុងមួយវិនាទីឯណ្ណោះ ពោលគឺខ្ពស់ជាងពីរដងបើប្រៀបនឹង HDMI 2.1 ។ លើសពីនេះ វាក៏គាំទ្រការបង្ហាញក្នុងកម្រិត 16K @60Hz, 12K @120Hz ក៏ដូចជា 4K 240Hz, 8K 60Hz ជាមួយកម្រិតពណ៌ដិតស្រស់ 10-bit ឬ 12-bit បានដោយគ្មានការបាត់បង់គុណភាពផងដែរ។
ជាមួយគ្នានេះ HDMI 2.2 ក៏បានបន្ថែមនូវមុខងារផ្សេងៗជាច្រើនដូចជា Latency Indication Protocol (LIP), dynamic HDR, source-based tone mapping (SBTM), enhanced eARC, មុខងារ enhanced gaming មួយចំនួនដូចជា VRR, ALLM និង QFT ក៏ដូចជាមុខងារ Quick Media Switching (QMS) និង HDMI cable power ផងដែរ។
គួរបញ្ជាក់ថា ខ្សែ Ultra96 HDMI Cable នេះ នឹងប្រកាសចេញនៅចុងឆ្នាំ២០២៥ ខាងមុខនេះហើយ ខណៈតម្លៃវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕