Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»សង្គ្រាមពាណិជ្ជកម្មមានភាពតានតឹង, Apple ដឹក iPhone ប្រហែល 1.5 លានគ្រឿង ចេញពីឥណ្ឌាចូលទៅសហរដ្ឋអាមេរិកវិញ
    ព័ត៌មានថ្មីៗ

    សង្គ្រាមពាណិជ្ជកម្មមានភាពតានតឹង, Apple ដឹក iPhone ប្រហែល 1.5 លានគ្រឿង ចេញពីឥណ្ឌាចូលទៅសហរដ្ឋអាមេរិកវិញ

    April 11, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងបរិបទនយោបាយពាណិជ្ជកម្មតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន, ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដោយពួកគេបានបញ្ចេញផលិតផលសំខាន់ៗរបស់ខ្លួនពីប្រទេសឥណ្ឌា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ជាផ្នែកមួយនៃការបង្វែរផ្លូវផលិតកម្មនេះ Apple បានជួលយន្តហោះដឹកទំនិញ ដើម្បីដឹក iPhone ប្រហែល 1.5 លានគ្រឿង ឬ 600 តោន ពីឥណ្ឌាទៅសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    សម្រាប់ការធ្វើការផ្លាស់ប្តូរនេះ គឺដើម្បីជៀសវាងអត្រាពន្ធខ្ពស់ដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់លើទំនិញនាំចូលពីប្រទេសជាច្រើននៅទូទាំងពិភពលោក ជាពិសេសគឺប្រទេសចិន ដែលមានអត្រាពន្ធច្រើនជាងគេដល់ទៅ ១៤៥ភាគរយ ឯណ្ណោះ។

    គួរឲដឹងថា ប្រទេសចិន គឺជាមជ្ឈមណ្ឌលផលិតកម្មយ៉ាងសំខាន់របស់ Apple កន្លងមក ប៉ុន្តែការកើនឡើងនៃពន្ធរបស់អាមេរិកលើទំនិញចិនបានបង្ខំឲ្យក្រុមហ៊ុនចាប់ផ្តើមបង្វែរផ្លូវទៅកាន់ប្រទេសឥណ្ឌាវិញ ដែលមានអត្រាពន្ធទាបជាងគឺត្រឹមតែ 26% ប៉ុណ្ណោះ ហើយក៏កំពុងត្រូវបានផ្អាកក្នុងរយៈពេល 90 ថ្ងៃផងដែរ ដើម្បីចរចា និងដោះស្រាយក្នុងបញ្ជុះពន្ធវិញ។

    ក្នុងនោះ Apple បានបង្កើនការផលិតផលិតផលជាច្រើនរបស់ខ្លួននៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Foxconn ដែលជាដៃគូររបស់ខ្លួននៅក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយបាន និងកំពុងបន្ថែមការដឹកជញ្ជូនតាមអាកាសជាខ្លាំង និងបានទទួលការគាំទ្រពីរដ្ឋាភិបាលឥណ្ឌាទៀតផង៕

    ប្រភពៈ Reuters

    Apple China India iPhone Tariffs Tax US
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី OPPO Find X8s និង X8s+ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើឈីប Dimensity 9400+ មានថ្មធំដល់ 6000mAh
    Next Article Zenvo Aurora ជារថយន្ត Hypercar ថ្មី ដែលមានកម្លាំងដល់ទៅ 1850 សេះ តម្លៃ 3 លានដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.