Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Zenvo Aurora ជារថយន្ត Hypercar ថ្មី ដែលមានកម្លាំងដល់ទៅ 1850 សេះ តម្លៃ 3 លានដុល្លារ
    យានយន្ត

    Zenvo Aurora ជារថយន្ត Hypercar ថ្មី ដែលមានកម្លាំងដល់ទៅ 1850 សេះ តម្លៃ 3 លានដុល្លារ

    April 11, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Zenvo Aurora ជារថយន្ត Hypercar ថ្មី ដែលមានកម្លាំងដល់ទៅ 1850 សេះ បង្កើតឡើងដោយក្រុមហ៊ុនដាណឺម៉ាក Zenvo។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន V-12 ដ៏មានអំណាចខ្លាំង។  ម៉ាស៊ីន V-12 ទំហំ 6.6 លីត្រ បំពាក់ដោយ Turbo ចំនួន 4។ វាអាចធ្វើអោយ RPM កើនដល់ទៅ 9800, ផលិតកម្លាំងបាន 1250 សេះ  បន្ថែមពីនេះ មានប្រព័ន្ធ Hybrid មានម៉ូទ័រអគ្គិសនី 3 ទៀត ផ្តល់កម្លាំងបន្ថែម 600 សេះ។ បញ្ចូលគ្នាទាំងអស់បាន 1850 សេះ។
    Zenvo Aurora ប្រើបច្ចេកវិទ្យាបញ្ឆេះថ្មីដែលមានឈ្មោះថា Jet Ignition ដែលអភិវឌ្ឍដោយក្រុមហ៊ុន Mahle។ បច្ចេកវិទ្យានេះប្រើបន្ទះបញ្ឆេះមុន (pre-chamber ignition) ដើម្បីបង្កើតការបំផ្ទុះដែលមានប្រសិទ្ធភាពខ្ពស់។ Jet Ignition អាចបញ្ឆេះប្រេងឥន្ធនៈបានយ៉ាងលឿន និងមានសមត្ថភាពបំផ្ទុះល្អសម្រាប់ម៉ាស៊ីន V12 quad-turbo 6.6 លីត្រ។ ​បច្ចេកវិទ្យានេះអាចដំណើរការលើប្រេងឥន្ធនៈសាំងធម្មតា និងប្រេងឥន្ធនៈ synthetic fuels ដោយបញ្ចេញឧស្ម័នពុលតិចតួច។ Jet Ignition ជួយឲ្យម៉ាស៊ីនមានប្រសិទ្ធភាពខ្ពស់ និងបំពេញតាមច្បាប់បរិស្ថានរបស់អឺរ៉ុប។
    Zenvo Aurora មានពីរម៉ូដែលមានលក្ខណៈបច្ចេកទេសខុសៗគ្នា Zenvo Aurora Tur  វាមានកម្លាំងសរុប 1850 សេះ (V12 quad-turbo ផលិតកម្លាំងបាន 1250 សេះ + ម៉ូទ័រអគ្គិសនី 600 សេះ)​ កម្លាំងរមួល 1700 Nm​ ល្បឿនសន្ទុះ 0–100 km/h វាចាយពេល 2.3 វិនាទី​ និង 0–300 km/h: ប្រហែល 9 វិនាទី​ ល្បឿនកំពូល: ប្រហែល 450 km/h​
    Zenvo Aurora Agil កម្លាំងសរុប 1450 សេះ (V12 quad-turbo ផលិតកម្លាំងបាន 1250 សេះ + ម៉ូទ័រអគ្គិសនី 200 សេះ)​ កម្លាំងរមួល 1400 Nm​ ល្បឿនសន្ទុះ 0–100 km/h: ប្រហែល 2.5 វិនាទី និង 0–300 km/h 10 វិនាទី​ ល្បឿនកំពូល 365 km/h​ កំណែ Tur មានប្រព័ន្ធអគ្គិសនីបន្ថែម និងការបញ្ជូនកម្លាំងទៅកង់ទាំងបួន (AWD) ដើម្បីបង្កើនសមត្ថភាពល្បឿន និងការបើកបរ។ ខណៈដែលកំណែ Agil មានការរចនាសម្រាប់ការបើកលើស្ពីត ដោយមានទម្ងន់ស្រាលជាង និងប្រព័ន្ធបញ្ជូនកម្លាំងទៅកង់ខាងក្រោយ (RWD)។
     សម្រាប់ Turbo ទាំង 4 ត្រូវបានដាក់នៅកណ្ដាលម៉ាស៊ីន (V-layout) ដូចជាគំរូមួយដែល Audi, BMW និង Mercedes-AMG បានប្រើជាមួយ Turbo តែ 1 ឬ 2 ប៉ុណ្ណោះ។ ធ្វើបែបនេះទើបបង្កើនប្រសិទ្ធភាពទំហំដាក់ម៉ាស៊ីនក្នុងតួររបស់រថយន្តដែលផលិតចេញពី Carbon Fiber ដែលស្តើងរបស់ Aurora បាន។
    Zenvo នឹងបង្ហាញ Aurora ចេញជាពីរខុសគ្នាដោយកំណែ All-Wheel Drive សម្រាប់ផ្លូវធម្មតា ដែលទទួលបានកម្លាំងពេញលេញ និងកំណែ Rear-Wheel Drive សម្រាប់ស្ពីដ បន្ថែមកម្លាំងម៉ូទ័រអគ្គិសនីតិចជាង ដើម្បីសមស្របនឹងការបើកលើល្បឿនលឿននៅលើផ្លូវត្រេកស្របពេលមាន Hypercar ច្រើននៅលើទីផ្សារ Zenvo និង Mahle កំពុងសាកល្បងបំលែងម៉ាស៊ីន Mjølner V-12 ទៅជា 6 ឬ 8 ស៊ីឡាំងវិញ សម្រាប់ប្រើគម្រោងនាពេលក្រោយ ឬផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនផ្សេងទៀត។ តែសូមកុំភ្លេច តម្លៃរបស់ Zenvo Aurora ចាប់ពី $3 លានដុល្លារឡើង។

    ពាណិជ្ជកម្ម
    Zenvo Aurora
    Share. Facebook Telegram WhatsApp
    Previous Articleសង្គ្រាមពាណិជ្ជកម្មមានភាពតានតឹង, Apple ដឹក iPhone ប្រហែល 1.5 លានគ្រឿង ចេញពីឥណ្ឌាចូលទៅសហរដ្ឋអាមេរិកវិញ
    Next Article ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់ចិន BYD បានចំណាយទុនចំនួន ៣២ លានដុល្លារសាងសង់រោងចក្រដំឡើងរថយន្ដនៅក្នុងប្រទេសកម្ពុជា

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.