Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់ចិន BYD បានចំណាយទុនចំនួន ៣២ លានដុល្លារសាងសង់រោងចក្រដំឡើងរថយន្ដនៅក្នុងប្រទេសកម្ពុជា
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់ចិន BYD បានចំណាយទុនចំនួន ៣២ លានដុល្លារសាងសង់រោងចក្រដំឡើងរថយន្ដនៅក្នុងប្រទេសកម្ពុជា

    April 11, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន BYD បានយករថយន្តពីក្រៅស្រុកមកលក់មានតម្លៃធូរម្លឹងហើយចុះទម្រាំផលិតក្នុងស្រុកយើងទៀតតម្លៃធូរប៉ុណ្ណាទៅអីលូវនេះគឺថាច្បាស់ការណ៍ហើយដោយក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់ចិនគឺ BYD បានចំណាយទុនចំនួន ៣២ លានដុល្លារ សម្រាប់ការសាងសង់រោងចក្រដំឡើងរថយន្ដអគ្គិសនីរបស់ខ្លួនដោយបានត្រៀមខ្លួនរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដនៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះហើយ។ នេះបើយោងតាមការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដែលបានដឹកនាំដោយលោក Xiao Haiping ជានាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
    រោងចក្រខាងលើនឹងត្រូវបញ្ចប់ការសាងសង់ឲ្យរួចរាល់នៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥ខាងមុខនេះ។ ដោយឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល​ ក៏រំពឹងថាបន្ទាប់ពីរោងចក្រដំឡើងរថយន្តសាងសង់រួចរាល់ និងដាក់លក់ជាផ្លូវការអត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។
    នេះបើតាមការបញ្ជាក់ពីលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថានៅពេលបើកដំណើរការរោងចក្រ BYD នេះគឺអាចមានសមត្ថភាពដំឡើងបានចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
    រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD នឹងត្រូវបើកការដ្ឋានសាងសង់នាចុងខែមេសា ឆ្នាំ២០២៥ នេះហើយ គម្រោងក៏គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆមាសទី៤ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ ដោយទីតាំងគឺស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយក្រុមហ៊ុន BYD នឹងចំណាយទុនចំនួន ៣២ លានដុល្លារ នេះបើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ការសាងសង់។
    គួរជម្រាបផងដែរថាសម្រាប់ក្រុមហ៊ុន BYD និងធ្វើការផលិតរថយន្តជាប្រភេទអគ្គិសនីសុទ្ធផង និងអគ្គិសនីលាយសាំងផង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុកមិនថែមតែប៉ុណ្ណោះសម្រាប់ក្រុមហ៊ុន BYD ក៏មានទាំងការផលិតគ្រឿងបង្គុំផងដែរ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleZenvo Aurora ជារថយន្ត Hypercar ថ្មី ដែលមានកម្លាំងដល់ទៅ 1850 សេះ តម្លៃ 3 លានដុល្លារ
    Next Article មានថ្មធំដ៏ 8000mAh អាចជ្រមុជក្នុងទឹកបានដូចត្រីអញ្ជឹង!

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.